ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងអាវុធហត្ថស្រុកបាទីឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនជាងកន្លះគីឡូ

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យចំនួន៣នាក់កម្លាំងកងរាជអាវុធហត្ថស្រុកបាទីធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនជាងកន្លះគីឡូ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង០០នាទីថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិម្កាក់ ឃុំចំបុី ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនទាំងបីនាក់ខាងលើមាន ៖

១/ឈ្មោះ ខុន ហ្វីឡុង ភេទ ប្រុសអាយុ២១ឆ្នាំរស់នៅភូមិម្កាក់ឃុំចំបុី ស្រុកបាទី ខេត្តតាកែវ ។

២/ឈ្មោះ ប៉ាក់ ពេញ ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិបឹងលាចឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។

ទី៣/ឈ្មោះ ម៉េង អាស្នា ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិម្កាក់ ឃុំចំបុី ស្រុកបាទី ខេត្តតាកែវ។

ក្រោយពីឃាត់ខ្លួនចាប់យកវត្ថុតាងរួមមាន ៖

-ម្ស៉ៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១០កញ្ចប់ ទម្ងន់ ៥៩.២៧ក្រាម(ថ្លឹងទាំងសំបក)

-ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង 

-ម៉ូតូចំនួន៣គ្រឿង 

១/ម៉ាក វ៉េវ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CG.1255 

ទី២/ ម៉ាកវ៉េវពណ៌សគ្មានស្លាកលេខ

ទី៣/ម៉ូតូគុបម៉ូលកែច្នៃ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញអាវុធហត្ថស្រុកបាទីបញ្ជូនទៅជំនាញការិយាល័យអាវុធហត្ថខេត្តដើម្បីចាត់ការបន្តរតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖