ក្រសួងព្យាករណ៍អាកាសធាតុ ស្រីលង្កាបានប្រកាសថា សម្ពាធទាបបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ក្លាយជាទឹកជំនន់នៅតំបន់វាលទំនាបក្នុងប្រទេសនេះ។ ភ្លៀងធ្លាក់ខ្លាំងនិងបាក់ដី បានសម្លាប់មនុស្ស ២៥នាក់នៅស្រីលង្កា ភាគច្រើនស្លាប់ដោយលង់ទឹក និងមាន៥នាក់ស្លាប់ដោយសារតែការបាក់ដី ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា មានអ្នកស្លាប់១៦នាក់នៅក្នុងរដ្ឋ Tamil Nadu ។ តំបន់ជាច្រើននៅក្នុងទីក្រុង Chennai រដ្ឋ Tamil Dadu ដែលជាទីតាំងផលិតរថយន្តធំបំផុតរបស់ឥណ្ឌា ត្រូវទឹកជំនន់ជន់លិច ។ មន្ត្រីក្នុងតំបន់បានប្រើប្រាស់ម៉ាស៊ីនធុនធំដើម្បីបូមទឹកចេញពីតំបន់ប្រជុំជន។ ពលរដ្ឋរស់នៅតំបន់វាលទំនាបបានជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព។
អាជ្ញាធរឧតុនិយមនៅប្រទេសឥណ្ឌា បានឲ្យដឹងថា ក្នុងពេលប៉ុន្មានទៀត តំបន់ដែលរងការប៉ះពាល់ នឹងទទួលរងការធ្លាក់ភ្លៀងចាប់ពីតិចតួច ទៅត្រឹមបង្គួរប៉ុណ្ណោះ ខណៈផ្លូវមួយចំនួន និងកន្លែងវាលទំនាប អាចនៅមានការជន់លិចខ្លះៗ។
សាលារៀនជាច្រើននៅរដ្ឋ Tamil Dadu បានបិទទ្វារ ហើយសេវាកម្មដឹកជញ្ជូននានាក៏ត្រូវបានផ្អាកផងដែរ ។ នៅតំបន់ភាគខាងត្បូង ប្រទេសឥណ្ឌា ក្នុងអំឡុងខែតុលា ដល់ខែធ្នូ គឺតែងតែមានខ្យល់ឦសាន្ត ដោយនាំមកនៅភ្លៀងធ្លាក់ខ្លាំងផងដែរ៕ដោយ៖ធីរីណា
រូបថត៖AFP