ព័ត៌មានទាន់ហេតុការណ៍៖

ព័រទុយហ្គាល់បានត្រឹមស្មើ និងត្រូវការឈ្នះនៅប្រកួតក្រោយដើម្បីមានកៅអីទៅ World Cup នៅកាតា

ចែករំលែក៖

ទម្រង់​លេង​ដ៏​គួរ​ឲ្យចាប់អារម្មណ៍​របស់​ក្រុមសាធារណរដ្ឋ​អៀរឡង់​នៅ​តែ​បន្តដែលធ្វើឲ្យក្រុមភ្ញៀវព័រទុយហ្គាល់មិនអាចយកឈ្នះបានក្នុងលទ្ធផល០ទល់០នៃការ​ប្រកួត​ជម្រុះ World Cup ក្នុងពូល A កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកានៅក្នុង​ទីក្រុង Dublin។

Cristiano Ronaldo មានរាត្រីដ៏ខកចិត្តមួយសម្រាប់ព័រទុយហ្គាល់ ដែលបានឃើញ Pepe ត្រូវបានបណ្តេញចេញដោយសារកំហុសប៉ះទង្គិចជាមួយកីឡាករអៀរឡង់នៅនាទីទី៨២។ ជាមួយនឹងក្តីសង្ឃឹមក្នុងវគ្គជម្រុះរបស់សាធារណរដ្ឋអៀរឡង់បានកន្លងផុតទៅហើយ ព័រទុយហ្គាល់កំពុងមាន១៧ពិន្ទុស្មើពិន្ទុជាមួយនឹងស៊ែប៊ី ដោយនៅសល់មួយប្រកួតទៀតនិងចប់ការប្រកួតវគ្គជម្រុះនេះ។

ការប្រកួតនៅក្នុងទឹកដីក្រុមអៀរឡង់ ក្រុមជម្រើសជាតិព័រទុយហ្គាល់មានការគ្រប់គ្រងបាល់បានច្រើនជាងក្រុមម្ចាស់ផ្ទះ ដោយមាន៥១ភាគរយ ខណៈដែលអៀរឡង់មាន៤៩ភាគរយ។

ការស៊ុតចំគោលដៅគឺព័រទុយហ្គាល់មាន៣ដង និងអៀរឡង់មាន២ដង។

សម្រាប់ការប្រកួតបន្ទាប់ក្រុមព័រទុយហ្គាល់នឹងត្រូវប៉ះក្រុមស៊ែប៊ីនៅថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខដែលមាន១៧ពិន្ទុដូចគ្នាដើម្បីស្វែងរកក្រុមដែលឈ្នះមានកៅអីទៅកាន់វគ្គប្រកួតWorld Cup នៅប្រទេសកាតានៅឆ្នាំ២០២២ខាងមុខ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖