ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាស អនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍ បានពី ៥០០នាក់ ទៅ៧០០នាក់ ឬក៏ ១០០០នាក់ ប៉ុន្តែត្រូវតែធានាចាំបាច់នូវការរក្សាគម្លាតទៅតាមតុ ដែលត្រូវបានរៀបចំតាមទីតាំង ។ សម្តេចមានប្រសាសន៍បែបនេះតាមរយៈសារសំឡេងសម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទីកនែ្លងធ្វើពិធីទៀតសោត គ្នាតិច ឬច្រើន អាស្រ័យលើការរក្សាគម្លាត ដែលអាចធ្វើទៅបានទៅតាមវិធានការសុខាភិបាល ។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៣នាក់ (ឆ្លងសហគមន៌: ៥៥ និង នាំចូល: ៨) និងមានជាសះស្បេីយ ៦៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១៩៤២១នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៥៧៩៧ នាក់ និង ស្លាប់ថ្មី ៦នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៤នាក់) សរុបស្លាប់ ២៨៥៦នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2667942 ស្មេីនឹង 157030 ក្នុង១លាន នាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115។
ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៥១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៤១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៣,៥០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៧២,១៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៧,៧០%៕
ដោយ៖ សុខ ខេមរា