ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលរាជធានីភ្នំពេញ៖ គណនីហ្វេសប៊ុកមួយឈ្មោះថា​ Somaly Keo មានចេតនាអាក្រក់ធ្វេីឱ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ​ ជាពិសេសក្នុងគោលបំណងអាក្រក់ដីម្បីបង្ខូចកិត្តិយសដល់មន្ត្រីអនុវត្តច្បាប់​

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេ​ញ​ ទាក់ទងទៅនឹងគណនីហ្វេសប៊ុកមួយឈ្មោះថា​ Somaly Keo បានយករូបភាពតែមួយផ្នែកនៃការចូលរួមសហការអនុវត្តរឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់មន្ត្រីអន្តរាគមន៍​ មកផុស​ ដោយមានចេតនាអាក្រក់ធ្វេីឱ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ​ ជាពិសេសក្នុងគោលបំណងអាក្រក់ដីម្បីបង្ខូចកិត្តិយសដល់មន្ត្រីអនុវត្តច្បាប់​ តាមពិតជាក់ស្តែងកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៩:០០នាទីព្រឹក កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រួមមានផ្នែកសណ្តាប់ធ្នាប់ ផ្នែកចរាចរណ៌ និងកម្លាំងអន្តរាគមន៌ បានចុះអនុវត្តរឹតបណ្តឹងច្បាប់ចរាចរណ៌ផ្លូវគោក នៅចំណុចផ្លូវលេខ៥៩២ កែងផ្លូវលេខ៣០៧ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្នុងពេលអនុវត្តនោះមានអ្នកបើកបរមួយចំនួន​ បានប្រព្រឹត្តអំពើល្មើសចរាចរណ៍ផ្លូវគោក ដូចជាបើកបរមិនពាក់ខ្សែក្រវ៉ាត់ , ប្រើទូរស័ព្ទក្នុងពេលបើកបរ និង ជិះម៉ូតូគ្មានពាក់ស្លាកលេខ ហើយមន្រ្តីនគរបាលចរាចរណ៍ បានចេញឃាត់ តែពួកគាត់មិនឈប់ ទើបកម្លាំងផ្នែកអន្តរាគមន៍ នៅគោលដៅខាងមុខ​ ចេញមកជួយស្ទាក់ ឃាត់ និង ណែនាំពួកគាត់ឲ្យទៅជួបជាមួយផ្នែក ជំនាញចរាចរណ៍ ដេីម្បីធ្វេីការផាកពិន័យតាមច្បាប់​ ។ 

 សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកជនដែលយករូបភាពតែមួយផ្នែក​ មកផុសធ្វេីឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ​ ជាពិសេសធ្វេីឱ្យប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់​ ៕

សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកជនដែលយករូបភាពតែមួយផ្នែក​ មកផុសធ្វេីឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ​ ជាពិសេសធ្វេីឱ្យប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់​ ៕

 

ដោយ ៖ សិលា


ចែករំលែក៖