ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំ “ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ សហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងប្រទេស”

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់អោយដឹងថា, ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកិច្ចប្រជុំ “ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ សហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងប្រទេស” ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីសមាជិក សមាជិកា ស.ស.យ.ក. ជាជនបង្គោលទទួលបន្ទុកផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ Zoom Meeting នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមជម្រាបជូនថា, កិច្ចប្រជុំនេះមានគោលបំណងពង្រឹង និងពង្រីក ការងារផ្សព្វផ្សាយដែលគ្រប់រចនាសម្ព័ន្ធទាំងអស់បានអនុវត្តក្នុងពេលកន្លងទៅ និងការពិភាក្សាលើផែនការការងារឆ្នាំ២០២២ សម្រាប់ការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ។

ក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍កន្លងមក ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងស.ស.យ.ក. នៅទូទាំងប្រទេសបានបំពេញកិច្ចការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយពីវិធានសុខាភិបាល សេចក្ដីណែនាំនានារបស់អាជ្ញាធរ ក៏ដូចជាសកម្មភាពរបស់ សមាជិក សមាជិកា ស.ស.យ.ក. ដែលបានបំពេញការងារដោយមិនរុញរាបើទោះបីប្រឈមនឹងហានិភ័យក៏ដោយ។ នេះបានបង្ហាញយ៉ាងច្បាស់ពីការរក្សា និងបន្ដស្មារតី ២ធ្នូដែលបានបន្សល់ទុកដោយយុវជនជំនាន់មុនដែលតម្កល់ផលប្រយោជន៍បុគ្គលដោយឡែក ហើយរួបរួមសាមគ្គីគ្នាដោយផលប្រយោជន៍រួម៕

ដោយ ៖ សិលា


ចែករំលែក៖