ភ្នំពេញ ៖ សេចក្ដីសម្រេច ស្ដីពីការកែសម្រួលចំពោះការអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា នៅរាជធានីភ្នំពេញ ដោយមិនកំណត់ចំនួនអ្នកចូលរួម ប៉ុន្តែអាស្រ័យទៅតាមទីតាំងប្រារព្ធពិធី ដែលអាចធានាបានការរក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល និងវិធានការសុខាភិបាល ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។
នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញសម្រេច:
ប្រការ១ …ត្រូវបានកែសម្រួលចំពោរការអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា នៅរាជធានីភ្នំពេញ ដោយមិនកំណត់ចំនួនអ្នកចូលរួម ប៉ុន្តែ អាស្រ័យទៅ តាមទីតាំងប្រារព្ធពិធី ដែលអាចធានាបានការរក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល និងវិធានសុខាភិបាល ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដែរតទៅ។
ប្រការ២ …ចំពោះការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា ម្ចាស់កម្មវិធី ត្រូវមានទីតាំងឯកជន សមស្របសម្រាប់រៀបចំកម្មវិធី និងត្រូវជូនដំណឹងមករដ្ឋបាលសង្កាត់នៃទីតាំងប្រារព្ធជាមុនសិន ដើម្បីចុះពិនិត្យទីតាំង ធំឬតូច សមាមាត្រទៅនឹងចំនួនអ្នកចូលរួម រួចទើបសម្រេចជូន។
ម្ចាស់កម្មវិធី ត្រូវចុះកិច្ចសន្យាជាមួយរដ្ឋបាលសង្កាត់នៃទីតាំងប្រារព្ធ ដើម្បីទទួលខុសត្រូវអនុវត្តតាម គោលការណ៍រក្សាតម្លាតសុវត្តិភាពសង្គម-បុគ្គល ការបង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ និងអនុវត្តតាមនីតិវិធីប្រតិបត្តិ ស្ដង់ដា ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ដីពីការរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យ ប្រពៃណីនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគោលការណ៍ណែនាំរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ជាពិសេស ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ គឺកាតព្វកិច្ចពាក់ម៉ាស (លើកលែងពេលទទួលទានអាហារ ភេសជ្ជៈ) ការធ្វើអនាម័យ បាញ់ថ្នាំសម្លាប់មេរោគ ការវាស់កម្ដៅ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ *៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រការ៣ …ចំពោះការរៀបចំពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា គណៈចាត់តាំងកម្មវិធី ត្រូវទទួល ខុសត្រូវអនុវត្តតាមគោលការណ៏រក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល ការបង្ហាញបណ្ណចាក់វា៉ក់សាំងកូវីដ-១៩ និងអនុវត្ត តាមសេចក្ដីណែនាំលេខ ២៣/២១ ក.ធ.ស.ស.ណ.ន ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងធម្មការ និងសាសនា ស្តីពីការបើកដំណើរការឡើងវិញ ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា ព្រមទាំងគោលការណ៍ណែនាំ របស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ជាពិសេសត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ គឺកាតព្វកិច្ច ពាក់ម៉ាស ការធ្វើអនាម័យ បាញ់ថ្នាំសម្លាប់មេរោគ ការវាស់កម្ដៅ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ *៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រការ៤ …ប្រគល់ភារកិច្ចជូនរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ មន្ទីរធម្មការ និង សាសនារាជធានីភ្នំពេញ និង មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការចុះជួយសង្កាត់ ក្នុងការត្រួតពិនិត្យ ទីតាំងប្រារព្ធពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា ក្នុងដែន សមត្ថកិច្ច ដើម្បីត្រួតពិនិត្យ និងណែនាំម្ចាស់កម្មវិធី ឬ គណះចាត់តាំងកម្មវិធី ឱ្យអនុវត្តស្របតាមខ្លឹមសារនៃសេចក្តី សម្រេចនេះ។ ក្នុងករណីពិនិត្យឃើញថា ម្ចាស់កម្មវិធី ឬ គណៈចាត់តាំងកម្មវិធីណាមួយអនុវត្តមិនបានត្រឹមត្រូវដែលជា ហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ត្រូវធ្វើការណែនាំឱ្យកែសម្រួលជាបន្ទាន់ ហើយប្រសិនបើមិនព្រមកែសម្រួលតាម ការណែនាំ ត្រូវចាត់វិធានការចំពោះម្ចាស់កម្មវិធី គណះចាត់តាំងកម្មវិធី ក្រោយពេលពិធីបានចប់សព្វគ្រប់។
ប្រការ៥ …បទប្បញ្ញត្តិទាំងឡាយណា ដែលបានដាក់ចេញដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មុនពេលសេចក្តីសម្រេចនេះចូលជាធរមាន ហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវមានអានុភាពអនុវត្ត បន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។
សេចក្ដីសម្រេចលេខ ៣៣៤/២១ សសរ ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពី ការអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណ៌ផ្សេងទៀត នៅរាជធានីភ្នំពេញ ដោយកំណត់ចំនូន អ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម ២០០ នាក់ ក្នុងមួយពិធី និងបទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹង សេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៏។
ប្រការ៦ .…នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ( អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ចៅសង្កាត់ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរ ធម្មការ និងសាសនារាជធានីភ្នំពេញ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ប្រធានមន្ទីរ-អង្គភាពជំនាញ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងត្រប់ភាគីពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេច ឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ៖ សុខ ខេមរា