ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការរៀបចំពិធីនានា និងកិច្ចការសង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងបរិការណ៍ដែលព្រះរាជាណាចក្រកម្ពុជា កំពុងបើកដំណើរការជាបណ្ដើរៗនូវសេដ្ឋកិច្ចនិងសង្គមឡើងវិញ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅទៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩.ការរៀបចំពិធី នានា និងកិច្ចការសង្គមទាំងឡាយ រួមមានសេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី សាសនា នយោបាយ និងការជួបជុំទូទៅផ្សេង ទៀតជាដើម ត្រូវបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមកាត់បន្ថយឱ្យបានជាអតិបរមានូវហានិភ័យ ជាយថាហេតុដែលអាចនាំឱ្យមានការផ្ទុះឡើងវិញនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩ សូមធ្វើការណែនាំដូចខាងក្រោម៖

១. កាតព្វកិច្ចរបស់អ្នករៀបចំកម្មវិធី (Organizer)៖

ក្នុងការជួបជុំការងារសង្គម អ្នកចូលរួមទាំងអស់ត្រូវគោរពអនុវត្តតាមវិធានការសុខាភិបាលចាំបាច់នានា ដូចជា៖ ទីតាំង៖ 

-ត្រូវជ្រើសរើសទីតាំងធំទូលាយ និងមានចរន្តខ្យល់ចេញ-ចូលល្អ គួរចៀសវាងទីតាំងតូចចង្អៀត និងបិទជិតឈឹង គ្មានខ្យល់ចេញ-ចូល

កន្លែងអង្គុយ ឬឈរ៖

– រៀបចំទីកន្លែងអង្គុយ ឬឈរ ដោយរក្សាបាននូវគម្លាតសុវត្ថិភាព ១.៥ម៉ែត្រ ពីបុគ្គល ម្នាក់ទៅបុគ្គលម្នាក់ទៀត អនាម័យ៖

– ត្រូវមានអនាម័យ សម្អាតទីកន្លែងឱ្យបានត្រឹមត្រូវ ដោយប្រើទឹកសម្លាប់មេរោគ អាល់កុល ឬសាប៊ូលាងសម្អាត ទៅតាមស្ថានភាពនៃទីតាំងជាក់ស្ដែង ឱ្យបានស្អាតបាតល្អ បន្ទប់ទឹក៖ ត្រូវមានអនាម័យត្រឹមត្រូវ និងត្រូវមានសាប៊ូសម្រាប់ប្រើប្រាស់

ត្រូវប្រើ QR Code ឬមានបញ្ជីវត្តមានអ្នកចូលរួម ដែលមានអាសយដ្ឋាន និងលេខទំនាក់ទំនងច្បាស់លាស់

សម្រាប់ការប្រារព្ធពិធីសង្គម វប្បធម៌ ប្រពៃណី សាសនា នយោបាយ និងការជួបជុំទូទៅផ្សេងទៀត ត្រូវជូន ដំណឹង ឬស្នើសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច

ត្រូវចាត់ចែងរៀបចំឱ្យមានការត្រួតពិនិត្យអ្នកដែលចូលរួមឲ្យមានពាក់ម៉ាស់ មានកាតចាក់វ៉ាក់សាំងកូវីដ-១៩

បានឆែកកំដៅដោយមានរក្សាគម្លាតសុវត្ថិភាព និងលាងដៃដោយអាល់កុល មុននឹងចូលក្នុងកម្មវិធី។

២. កាតព្វកិច្ចរបស់អ្នកចូលរួមកម្មវិធី៖

សម្រាប់អ្នកចូលរួមទាំងអស់ ត្រូវគោរពអនុវត្តតាមវិធានការសុខាភិបាលចាំបាច់នានា ដូចជា៖ ២.១. អ្នកនៅក្នុងបទសត្រូវរក្សាអនាម័យផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ដោយអនុវត្ត ៣ការពារ (ពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតចាប់ពី ១.៥ម៉ែត្រ ឡើងទៅ)។

ត្រូវយកទៅជាមួយនូវកាតចាក់វ៉ាក់សាំងកូវីដ-១៩ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ បង្ហាញថាបានចាក់ដូស មូលដ្ឋាន បានពេញលេញ ប្រសិនបើមិនស្រួលខ្លួន ឬមានរោគសញ្ញាសង្ស័យ សូមនៅផ្ទះ ហើយតាមដានសុខភាពផ្ទាល់ខ្លួន ឬទៅពិនិត្យសុខភាពឱ្យបានត្រឹមត្រូវ លើកទឹកចិត្តឱ្យមានការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង នៅមុនពេលទៅចូលរួមកម្មវិធី។

២២. អ្នកមកពីបរទេស សម្រាប់អ្នកចូលរួមដែលមកពីបរទេស ត្រូវគោរពអនុវត្តឱ្យបានចប់សព្វគ្រប់ តាមនីតិវិធីប្រតិបត្តិស្តង់ដារ ស្តីពីការធ្វើ ចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញ ត្រូវអនុវត្តតាមចំណុចទាំងអស់ដែលមានចែងក្នុងកាតព្វកិច្ចរបស់អ្នកនៅក្នុងប្រទេស និងត្រូវមានកាតចាក់វ៉ាក់សាំង កូវីដ-១៩ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ បង្ហាញថាបានចាក់ដូសមូលដ្ឋាន បានពេញលេញ។

៣. កាតព្វកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច៖

អាជ្ញាធរមានសមត្ថកិច្ច ត្រូវ៖ ពិនិត្យ និងវាយតម្លៃឱ្យបានត្រឹមត្រូវនូវការរៀបចំពិធី

តាមដាន ត្រួតពិនិត្យនូវការអនុវត្តវិធានការសុខាភិបាលឱ្យបានហ្មត់ចត់។

៤. ការត្រួតពិនិត្យ និងតាមដាន៖

 ប្រសិនជាមានហេតុការណ៍ ឬបញ្ហាមិនប្រក្រតី អ្នករៀបចំកម្មវិធីត្រូវរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមានសមត្ថកិច្ចត្រូវផ្តល់អន្តរាគមន៍ចាំបាច់នានា៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖