ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសប្រធានក្រុមផ្ដល់ទិដ្ឋាការប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋា​នអន្តរជាតិ​ និងកំពង់ផែ​អន្តរជាតិ​ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ នៅរសៀលថ្ងៃសុក្រទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមុិញ លោកឧត្តមសេនីយ៍ទោ លី សុខគួង តំណាង លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានរៀបចំពិធីប្រកាសមុខតំណែងថ្មីជូន​ លោកវរសេនីយ៍ឯក សារ ច័ន្ទណាវុធ ជាប្រធានក្រុមផ្ដល់ទិដ្ឋាការប្រចាំប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ។ 

សូមបញ្ជាក់ថា, ក្នុងពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោក​ អនុប្រធាននាយកដ្ឋាន​ មន្ត្រីនគរបាល​ប៉ុស្តិ៍ច្រកទ្វារអាកាសដ្ឋា​ន​ និងកំពង់ផែអន្តរជាតិព្រសីហនុ​ និងដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត​ សរុប ៤៥រូប​ ផផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖