ព័ត៌មានទាន់ហេតុការណ៍៖

លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ អញ្ជើញសាកសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកចំនួន៣គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ ដឹកនាំដោយ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ រួមជាមួយសមាជិក សមាជិកាបានអញ្ជើញសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកចំនួន០៣គ្រួសារនៅភូមិបុរី១០០ខ្នងចំនួន០២គ្រួសារ និងភូមិផ្សារទឹកថ្លាចំនួន០១គ្រួរសារ នៅសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូននោះ គឺក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១យួរ ទឹកសុទ្ធ១កេស ម៉ាស់មួយប្រអប់ និងថវិកា៥ម៉ឺនរៀល។ ដោយឡែកប្រជាការពារដែលរងគ្រោះដោយក្មេងទំនើងកាប់ឲ្យរបួសទទួលបានថវិកា២០ម៉ឺនរៀល ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖