ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីហ្វីលីពីនសម្រេចឈរឈ្មោះជាបេក្ខភាពសមាជិកព្រឹទ្ធសភា

ចែករំលែក៖

ថ្ងៃទី១៥ខែវិច្ឆិកា ជាថ្ងៃចុងក្រោយសម្រាប់បណ្តាគណបក្សចុះឈ្មោះជាបេក្ខភាពតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា ប្រធានាធិបតី អនុប្រធានាធិបតី ។ នៅថ្ងៃនេះដែរជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតី ហ្វីលីពីន បានប្រកាសថា ប្រធានាធិបតី Duterte បានឈរឈ្មោះជាបេក្ខភាពសមាជិកព្រឹទ្ធសភា។
លោក ឌុយទែរតេ បច្ចុប្បន្នមានវ័យ៧៦ឆ្នាំ នឹងឈរឈ្មោះជាសមាជិកព្រឹទ្ធសភាមកពីគណបក្ស PDDS ដែលជាបក្សនយោបាយផ្សេង មិនមែនគណបក្សកំពុងកាន់អំណាច PDP-Laban របស់លោកនោះឡើយ។
លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន កាលពីឆ្នាំ២០១៦ ហើយអាណត្តិរបស់លោកនឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ស្របទៅតាមរដ្ឋធម្មនុញ្ញហ្វីលីពីន ដែលកំណត់ថា ប្រធានាធិបតីអាចកាន់អំណាចបានត្រឹម១អាណត្តិគត់ តែមានរយៈពេល៦ឆ្នាំ។
កាលពីខែតុលាកន្លងទៅ លោកឌុយទែរតេ បានប្រកាសថា នឹងចូលនិវត្តន៍ពីនយោបាយ ក្រោយផុតអាណត្តិ ហើយនឹងពុំឈរឈ្មោះ សម្រាប់តំណែងណាមួយឡើយក្នុងការបោះឆ្នោតនាឆ្នាំក្រោយ។ ចំណែកកូនស្រីរបស់លោកវិញ គឺលោកស្រី រ៉ូសា ឌុយទែរតេ ទើបតែបានដាក់ពាក្យឈរឈ្មោះជា បេក្ខជនអនុប្រធានាធិបតី។
កន្លងមកថ្មីៗកូនស្រីរបស់ប្រធានាធិបតីបានឈរឈ្មោះជាបេក្ខភាពអនុប្រធានាធិបតីហ្វីលីពីន សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២២ ។ ការឈរឈ្មោះនោះក៏ជាការភ្ញាក់ផ្អើលមួយសម្រាប់ពលរដ្ឋហ្វីលីពីនផងដែរ ៕ ដោយ៖ធីរីណា

រូបថត៖Reuter


ចែករំលែក៖