ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងនៅបន្តលិចលំនៅដ្ឋាន​ពលរដ្ឋ​ជិត ៥០០​ខ្នង និងលិចផ្លូវថ្នល់ផលដំណាំ​ស្រូវ​ជាច្រើន​ហិកតា

ចែករំលែក៖

ខេត្តបាត់ដំបង​៖  ​មកដល់ព្រឹកថ្ងៃទី ១៦ ខែ​វិច្ឆិកា​នេះ​ជំនន់ទឹកភ្លៀងនៅតែបន្តជន់លិចគំរាមកំហែងផ្ទះប្រជាពលរដ្ឋច្រើនខ្នងនៅក្នុង​ស្រុក​មោង​ឬ​ស្សី នៅឡើយ។

 តាមប្រភពពីរដ្ឋបាលស្រុកមោងឫស្សី បានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះជំនន់ទឹកភ្លៀងបានជន់លិចលំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​ជិត ៥០០​ខ្នងចំនួនក្នុងភូមិទាំង៥ រួមមាន​ភូមិ​ជ្រៃ​១ ជ្រៃ​២ ម្រះព្រៅ ភូមិ​ទូល​តា​ថុ​ន និង​ភូមិ​ជ្រៃ​ជើង​ក្នុងឃុំជ្រៃ។ករណីនេះបណ្តាលឲ្យលិចផ្លូវថ្នល់ និង​ដំណាំ​ស្រូវ​ជាជាច្រើនហិកតានិងរង​ផលប៉ះពាល់​ដំណាំផ្សេងៗ ដោយសារ​ជំនន់​ទឹកភ្លៀង​ហូរ​ស្រុង​ពី​ស្រុក​រុក្ខ​គី​រី​។​

 ក្នុងនោះដែរជំនន់​ទឹកភ្លៀង​ទាំង​ក្នុង​មូលដ្ឋាន​ស្រុក​មោង​ឬ​ស្សី និង​មួយចំណែក​ធំ​ទៀត​បាន​ហូរ​ស្រោចចាក់​មកពី​តំបន់​ទំនាប​របស់​ស្រុក​រុក្ខ​គី​រី បាន​នឹង​កំពុង​គំរាមកំហែង​ដល់ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​សរុប​ចំនួន ៥​ភូមិ រួមមាន​: ភូមិ​ជ្រៃ​១ ជ្រៃ​២ ម្រះព្រៅ ភូមិ​ទូល​តា​ថុ​ន និង​ភូមិ​ជ្រៃ​ជើង​ផងដែរ របស់​ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី ស្មើ​ប្រមាណ ៤៥០​ខ្នង ផ្ទះ​រង​ការប៉ះពាល់​។ ក្រៅពីនេះ ផ្លូវថ្នល់​ដីក្រហម​ចំនួន ៥៤០០​ម៉ែត្រ ផ្លូវ​ក្រាល​កៅស៊ូ​ចំនួន ៣០០០​ម៉ែត្រ និង ដំណាំ​ស្រូវ​ប៉ះពាល់​ចំនួន ៦៦០​ហិកតា​ទៀត ក៏​កំពុង​បាន​យាយី​ផងដែរ ដែល​ប្រឈម​នឹង​ការខូចខាត​។

ប្រភពដដែលបានឲ្យដឹងទៀតថា គ្រោះជំនន់ទឹកភ្លៀងនេះ ត្រូវបានកម្លាំងអាជ្ញាធរមូលដ្ឋានសហការគ្នាជាមួយកម្លាំងប្រដាប់អាវុធចុះជួយសង្រ្គោះប្រជាពលរដ្ឋនិងសត្វពាហន:មកទីទួលសុវត្ថិភាព ព្រមទាំងឧបត្ថម្ភស្បៀងអាហារជូនដល់ពួកគាត់ផងដែរ ៕​

ដោយ ៖ ប្រាថ្នា


ចែករំលែក៖