ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធលើករណីដែលគណនីអាខោ​ន​ TikTok ឈ្មោះ@tiktok.glove ((នឹក))​ បានបង្ហោះអំពីករណីគ្រោះថ្នាក់ចរាចរណ៍​ដោយថា​ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ​ បានទៅបុកជាមួយនឹងម៉ូតូ​ រួចក៏បន្តទៅបុកជានឹងរថយន្ត​ មួយគ្រឿងទៀត​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀល​ថ្ងៃ​អង្គារ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បានសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​ លើករណីដែលគណនីអាខោ​ន​ TikTok មួយឈ្មោះថា @tiktok.glove ((នឹក))​ ដែលបានបង្ហោះអំពីករណីគ្រោះថ្នាក់ចរាចរណ៍​ដោយថា​ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ​ បានទៅបុកជាមួយនឹងម៉ូតូ​ រួចក៏បន្តទៅបុកជានឹងរថយន្ត​ មួយគ្រឿងទៀត​ ដែលករណីខាងលេីនេះ​ គឺបានកេីតឡេីងនៅត្រង់ចំណុចស្តុប​ ពេទ្យចិន​ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ​២០២០។ 

ជាមួយគ្នានេះ​ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះគណនីអាខោ​ន​ TikTok មួយឈ្មោះថា @tiktok.glove ((នឹក))​ ថា​ ចំពោះករណីខាងលេីនេះ​ គឺកម្លាំងសមត្ថកិច្ចរបស់យេីងបានចុះប្រតិបត្តិការបាញ់ទឹកពន្លត់អគ្គិភ័យដែលឆាបឆេះផ្ទះលក់គ្រឿងសង្ហារឹម​ មួយកន្លែង​ នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស​ ក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​ ដោយក្នុងពេលចុះប្រតិបត្តិការនេះ​ គឺរថយ្តពន្លត់អគ្គិភ័យរបស់យេីងបានបេីកភ្លេីងសញ្ញាសុំផ្លូវ​ ក៏ដូចជាការបេីកសំលេងសារ៉ែន​សុំផ្លូវ​ផងដែរ​ ខណៈពេលដែលធ្វេីដំណេីរតាមផ្លូវខាងលេីនោះ​ អ្នកបេីកបរម៉ូតូមិនបាន​ បេីកម៉ូតូអែបគៀនឡេីយ​ ដោយខ្លាចប៉ះជាមួយម៉ូតូ​ ភ្លាមៗនោះ​ កម្លាំងសមត្ថកិច្ចរបស់យេីងដែលកំពុងបញ្ជាយានយន្ត​ ក៏បានយកចង្កូតគេច​ ក៏ទៅប៉ះជាមួយរថយន្ត​ មួយគ្រឿង​ ហេីយក៏បន្តទៅប៉ះជាមួយនឹងស្លាកសញ្ញាដែលនៅលេី​ចិញ្ចេីមផ្លូវនោះតែម្តង។ 

សូមប្រជាពលរដ្ឋទាំងអស់​ កុំមានការយល់ច្រឡំមកលេីកងកម្លាំងសមត្ថកិច្ច​ ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ​ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។ 

សូមម្ចាស់គណនីអាខោ​ន​ TikTok មួយឈ្មោះថា @tiktok.glove ((នឹក))​ ខាងលេីនេះ សូមបញ្ឈប់ជាបន្ទាន់​ ចំពោះការចែកចាយនៅវិដេអូមិនពិតនេះ​ បើពុំដូច្នោះទេ កម្លាំងសមត្ថកិច្ចនគរបាលយេីង​ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖