ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះចូកសំរាមសម្អាតក្នុងប្រឡាយលូនៅផ្លូវជាតិលេខ៤

ចែករំលែក៖

ភ្នំពេញ​៖​  នៅរសៀលថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ លោក​ វ៉ា​ សាវឿន​  ចៅសង្កាត់ចោមចៅទី៣​ និងលោក​ អ៉ឹម​ វណ្ណា​ ចៅសង្កាត់រងទី១​ បានដឹកនាំក្រុមប្រឹក្សានិងប្រជាការពារសង្កាត់ចុះចូកសំរាមសម្អាតនៅប្រឡាយលូ​តាមបណ្តោយផ្លូវជាតិលេខ៤​ នៅចំណុចមុខធនាគារABA​ ភូមិព្រៃព្រីងជេីង១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​  ដេីម្បីឱ្យបរិស្ថានស្អាតនិងកុំឱ្យស្ទះចរន្តទឹកហូរ។ 

   លោក​វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានឱ្យដឹងថា​ នៅទីតាំងខាងលេីតែងតែជន់លិចនិងស្ទះចរន្តទឹកហូរពេលមេឃភ្លៀងមកម្តងៗ​។ ដោយសារឃេីញដូចនេះទេីបលោកដឹកនាំក្រុមប្រឹក្សានិងប្រជាការពារសង្កាត់ចុះចូកប្រមូលសំរាមចេញពីមាត់លូដេីម្បីសម្រួលការហូរចេញជៀសវាងការកកស្ទះ។ 

ក្នុងឱកាសនោះផងដែរលោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះក៏ដូចជាអ្នកធ្វេីដំណេីរសូមចូលរួមសម្អាតបរិស្ថានទាំងអស់គ្នាកុំឱ្យបោះចោលសំរាមចូលប្រឡាយ ត្រូវទុកដាក់ឱ្យបានត្រឹមត្រូវ​ និងកុំភ្លេចថែរក្សាសុខភាពអនុវត្តតាមក្រសួងសុខាភិបាល៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖