ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បង្ហោះហ្វេសប៊ុកឱ្យគេជួយ​ រកលេខប៉ូលីសព្រោះនាងត្រូវគេយកមកលក់ធ្វើការឱ្យចិន នៅថ្មដាលើភ្នំ​ តាមពិត…

ចែករំលែក៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខេត្ត​ពោធិ៍សាត់​៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ បន្ទាប់ពី​មាននារីម្នាក់​ បានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដែលមានគណនីឈ្មោះ Norng Lin បានបង្ហោះសារកាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១​ ដោយ​ប្រកាសថា៖« បងៗស្គាល់លេខប៉ូ.លិសទេ ខ្ញុំត្រូវ គេយកមកលក់ធ្វើការឱ្យចិន ឥលូវខ្ញុំនៅ ពោធិ៍សាត់ នៅថ្មដាលើភ្នំ ខ្ញុំចង់ទៅផ្ទះវិញ ជួយខ្ញុំផង (069767952)»។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់ពី​នាងបានបង្ហោះរួចមានការចែករំលែកយ៉ាងច្រើនដល់អ្នកលេងបណ្ដាញសង្គម ក៏មានការព្រួយបារម្ភ ហើយមិនត្រឹមតែប៉ុណ្ណោះនោះទេ ថែមទាំងមានម្ដាយនាង បានបង្ហោះបន្តដោយបានបញ្ជាក់ថា៖​ «សូមអ្នកទាំងអស់គ្នាជួយស៊ែរផង កូនស្រីខ្ញុំប្រាប់ថាឥឡូវនាងត្រូវគេចា.ប់យកទៅល.ក់ហើយ (Norng Lin) help share mneak 1 pong her phone number 069767952» មិនត្រឹមតែប៉ុណ្ណោះនោះទេគណនីខាងលើនេះបានឲ្យដឹងពីទីតាំង និងរូបភាពនៅទីតាំងដែលកូនស្រីខ្លួនកំពុងស្ថិតនៅផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមជម្រាបថា​ បន្ទាប់ពី​មានការ​ភ្ញាក់​ផ្អើល​ដល់កម្លាំងសមត្ថកិច្ច​ ភ្លាមៗ​​នៅយប់ថ្ងៃដដែលនោះ​ មានការអន្តរាគមន៍ពីសមត្ថកិច្ចនគរបាលស្រុកវាលវែង បានដឹកនាំកម្លាំងជំនាញចុះទៅដល់ទីតាំងខាង​លេីនេះ​ជាក់ស្ដែង​ និងបាននាំយកនារីរូបនេះមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា​ ដោយសាមីខ្លួន បានអះអាងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំបានមកធ្វើការនៅពោធិ៍សាត់ ហើយខ្ញុំធ្វើចត្តាឡីស័ក ហើយខ្ញុំមានការភ័យខ្លាច ហើយខ្ញុំបានសូមឱ្យលោកប៉ូលីស ដើម្បីឱ្យជួយយកខ្ញុំពីទីនេះ ឥលូវខ្ញុំបានមកដល់ police ហើយ គាត់កំពុងដោះស្រាយហើយ សូមអរគុណ សុំអរគុណបងប្អូនទាំងអស់ ដែលជួយ shear ហើយជួយខ្ញុំទាន់ពេលសូម អរគុណ! ៕

ដោយ​៖សហការី​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ចែករំលែក៖