ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី១ មានភ្ញៀវទេសចរ មកកម្សាន្ដនៅខេត្តព្រះសីហនុច្រើន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី១ មានភ្ញៀវទេសចរ មកកម្សាន្ដនៅខេត្តព្រះសីហនុច្រើន ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីលោក ឡុង ឌឺម៉ង់ អភិបាលរង ខេត្តព្រះសីហនុ នៅព្រលប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។ 

លោកបានបញ្ជាក់ថា,  ស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី១ ត្រូវនឹងទី១៨ ខែវិច្ឆិកានេះ ធៀបនឹងឆ្នាំ ២០២០ មានដូចខាងក្រោម៖

ក. ភ្ញៀវសរុបចំនួន១៨.០៧៣ កើនឡើង១៤,៧២% 

•ភ្ញៀវជាតិ ១៦.៩៨៤ កើនឡើង១២,៨៧%

•ភ្ញៀវបរទេស ១,០៨៩នាក់ កើនឡើង៥៤,២៤%

ខ. ពុំមានភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុទេ។ 

គ. ភ្ញៀវទេសចរទៅកម្សាន្តតាមកោះ នានាមាន៖

•ភ្ញៀវសរុប ១.៣៥៨នាក់ កើនឡើង ៩៧,៦៧ 

•ភ្ញៀវជាតិ ១,២៥៣នាក់ កើនឡើង១៣៧,៧៦%

•ភ្ញៀវបរទេស ១០៥នាក់ ថយចុះ៣៤,៣៧% ។ 

ឃ. ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរនិង រមណីយដ្ឋាននានាៈ

•ភ្ញៀវសរុប១៦,៦៨១នាក់ កើនឡើង១១,៤៧% ក្នុងនោះ

•ភ្ញៀវជាតិ១៥,៧០១នាក់ កើនឡើង៧,៦៣%

•ភ្ញៀវបរទេស៩៨០នាក់ កើនឡើង១៥៩,៩៤%

លោកអភិបាលរងខេត្ត ក៏សូមបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តវិធាន ៣កុំ ៣ការពារ ឲ្យបានជាប់លាប់និងម៉ឺងម៉ាត់ ដើម្បីសុវត្ថិភាពនិងរីករាយក្នុងថ្ងៃឈប់សម្រាក៕

ដោយ ៖ សិលា


ចែករំលែក៖