ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ ចៅស្រីទី២១មិនដឹងថាអន់ចិត្តរឿងអីបានជាស្រក់ទឹកភ្នែក !

ចែករំលែក៖

ភ្នំពេញ ៖ ពិតណាស់ថា, ចាស់ៗតែងពោលពីទំហំទឹកចិត្តឪពុកម្តាយ គឺតែងមានការ (ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង) ខណៈចៅនៅតូចៗ ដោយឡែកកូនធំៗ ដឹងក្តី មានគូស្រករហើយ ។ 

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក អណ្តែតប្រទីត អកអំបុក សំពះព្រះខែ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, “ចៅស្រីទី២១មិនដឹងថាអន់ចិត្តរឿងអីបានជាស្រក់ទឹកភ្នែក ! ” ។ 

សម្តេចតេជោ ហ៊ុនសែន បានបង្ហោះលើផេកផ្លូវការសម្តេចថា, ម្សិលមុិញត្រឡប់ពីធ្វើការមកដល់ផ្ទះឆ្លៀតដឹកចៅដើរលេង។ ចៅស្រីទី២១មិនដឹងថាអន់ចិត្តរឿងអីបានជាស្រក់ទឹកភ្នែក។

សម្តេចបានគូសបញ្ជាក់ថា, ច្រើនលើកហើយចៅមួយនេះសុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱយឮ។

សូមបញ្ជាក់ថា , តាមរយៈរូបភាពបែបនេះកើតឡើងជាញឹកញាប់ ទើបសម្តេចមានប្រសាសន៍បែបកំប្លែងថា, 

នៅកម្ពុជាយើងតើមានបទចម្រៀងដែលមានចំណងជើង(ស្រក់ទឹកភ្នែកតែមិនយំ)ហើយឬនៅ?បើមិនទាន់មានទេសូមជួយនិពន្ធមួយបទផង៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖