ព័ត៌មានទាន់ហេតុការណ៍៖

បុណ្យអុំទូកថ្ងៃទី២ មនុស្សចំនួន ៦នាក់ បានស្លាប់ និងរបួស ៨នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ មនុស្សចំនួន ៦នាក់ បានស្លាប់បាត់បង់ជីវិត និងរបួសចំនួន ៨នាក់ ក្នុងនោះរបួសធ្ងន់៧នាក់ និងរបួសស្រាល ១នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវនឹងថ្ងៃទី១៩  ខែវិច្ឆិកា ឆ្នាំ២០២១។

សូមបញ្ជាក់ថា, គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតនៅរាជធានី ខេត្ត ចំនួន ៦ រួមមានៈ រាជធានីភ្នំពេញ ខេត្តក្រចេះ កណ្តាល  កំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀង។ គ្រោះថ្នាក់ចរាចរណ៍នេះ គិតត្រឹមម៉ោង ៤រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២១។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

យើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោក៖

– ថ្ងៃនេះ ថ្ងៃស្អែតកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍

– គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប

– បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់

– បើស្រវឹង សូមកុំបើកបរ

– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ

– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ

– ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព ៕

 

ដោយ ៖ សិលា


ចែករំលែក៖