ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ បានឧបត្ថម្ភថវិកាចំនួន២២លានរៀល ដល់ភ្នាក់ងារសង្កេតការណ៍របស់គណបក្សប្រជាជនកម្ពុជាចំនួន៦៩នាក់ ទាំង១១ឃុំ

ចែករំលែក៖

ខេត្តកណ្តាល៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រជាធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកពញាឮ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់រួមសុខទុក្ខជាមួយប្រជាជនទូទៅ សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជាក្នុងស្រុកពញាឮ ដោយបានឧបត្ថម្ភ សម្ភារៈ ថវិកា ជាបន្តបន្ទាប់។

   ជាក់ស្តែង នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមុិញនេះ លោករដ្ឋមន្ត្រី លឹម គានហោ បានឧបត្ថម្ភថវិកាចំនួន២២លានរៀល  ដល់ភ្នាក់ងារសង្កេតការណ៍របស់គណបក្សប្រជាជនកម្ពុជាចំនួន៦៩នាក់ទាំង១១ឃុំ ដែលជាភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ។

    ក្នុងនាមគណៈកម្មាធិការគណបក្សស្រុកពញាឮ និងភ្នាក់ងារសង្កេតការណ៍របស់គណបក្សប្រជាជនកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសមានចិត្តដ៏ឧត្ដុង្គឧត្ដម របស់លោករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសហការី ដែលបានឧបត្ថម្ភដល់ភ្នាក់ងារសង្កេតការណ៍គណបក្ស។

    គណៈកម្មាធិការគណបក្សស្រុកពញាឮ ក៏ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទសបារមីទាំងប្រាំបីទិស ទសបារមីភ្នំព្រះរាជទ្រព្យ ទសបារមីព្រះសារីរិកធាតុព្រះពុទ្ធតម្កលលើភ្នំព្រះរាជទ្រព្យ សូមថែរក្សាអភិបាលគ្រង លោករដ្ឋមន្ត្រី និងលោកស្រី បុត្រា បុត្រី ចៅប្រុសចៅស្រី ព្រមទាំងសហការី ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូ ដើម្បីជាម្លប់ នៃសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជាស្រុកពញាឮ និងទទួលបាននូវពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖