ព័ត៌មានទាន់ហេតុការណ៍៖

Eddie Howe អ្នកចាត់ការទូរទៅថ្មីក្លិបNewcastle Unitedនឹងអវត្តមានក្នុងការប្រកួតដំបូងរបស់ខ្លួន

ចែករំលែក៖

ក្លិបបាល់ទាត់សារិការព្រៃ Newcastle Unitedបានចេញសេចក្តីថ្លែងការថា អ្នកចាត់ការទូរទៅថ្មីរបស់ខ្លួនគឺលោកEddie Howeនឹងអវត្តមានក្នុងការប្រកួតដំបូងរបស់គាត់ពេលប៉ះក្រុម Brentfordនៅថ្ងៃនេះដោយសារតែគាត់រកឃើញវិជ្ជមានកូវីដ-១៩។

លោកEddie Howeបាននិយាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្លិបថា “ខ្ញុំពិតជាមានការខកចិត្តយ៉ាងខ្លាំងដែលខ្ញុំមិនអាចនៅជាមួយនឹងកូនក្រុមរបស់ខ្ញុំក្នុងទឹកដី St James’ Park សម្រាប់ការប្រកួត។ ប៉ុន្តែអ្វីដែលខ្ញុំត្រូវធ្វើជាចាំបាច់នៅពេលនេះគឺអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលនិងដាក់ខ្លួនឲ្យនៅដោយឡែកសិន។”

សម្រាប់ការប្រកួតនៅថ្ងៃនេះ ក្រុមNewcastle Unitedនឹងត្រូវដឹកនាំដោយជំនួយការគ្រូបង្វឹកចំនួនពីររូបគឺលោកJason Tindall និង Graeme Jones ចំណែកលោកEddie Howeនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១០ថ្ងៃ មានន័យថាគាត់នឹងអវត្តមានដដែលនៅពេលក្រុមគាត់ប៉ះក្រុមកាំភ្លើងធំArsenalនៅថ្ងៃទី២៧ខែវិច្ឆិកាទៀត។

គួរបញ្ជាក់ថាអតីតអ្នកចាត់ការក្រុមBournemouthនេះទើបតែត្រូវបានតែងតាំងជាអ្នកដឹកនាំថ្មីរបស់ក្រុមNewcastle Unitedកាលពីដើមខែនេះដើម្បីមកជំនួសតំណែងរបស់លោកSteve Bruceដែលត្រូវបណ្តេញចេញពីតំណែង៕

ដោយ៖ ភារ៖ប្រភពរូប៖ https://www.dailymail.co.uk/sport


ចែករំលែក៖