ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតី ប្រកាសសម្រួល និងតែងតាំងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅថ្ងៃអាទិត្យ ២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ពិធីប្រកាសសម្រួលភារកិច្ច និងតែងតាំងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ។

សូមបញ្ជាក់ថា, ប្រកាសសម្រួល និងតែងតាំងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំមានដូចខាងក្រោម: 

១.) សម្រួលភារកិច្ច លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញុិល ពីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ (ព្រោះមរណភាព)។

២.) ចាត់តាំង លោក ជា ចាន់តូ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ៕

ដោយ ៖ សិលា


ចែករំលែក៖