កីឡាករ Kevin de Bruyne ត្រូវបានរកឃើញថាមាន វិជ្ជមានកូវីដ-១៩ក្រោយលវិលត្រឡប់ពីបំពេញភារកិច្ចជាមួយជម្រើសជាតិប៊ែលហ្ស៊ីក ហើយនឹងត្រូវអវត្តមានជាមួយនឹងក្រុមManchester Cityក្នុងកម្មវិធីបាល់ទាត់អង់គ្លេស Premier Leagueយប់នេះផងដែរ។
កីឡាករវ័យ៣០ឆ្នាំ Kevin de Bruyne ត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១០ថ្ងៃ មានន័យថារូបគេនឹងត្រូវអវត្តមានជាមួយនឹងក្រុមManchester Cityពេលប៉ះក្រុមEvertonយប់ថ្ងៃអាទិត្យនេះ និងពេលប៉ះក្រុមParis St-GermainនៅChampions Leagueនៅថ្ងៃពុធផងដែរ។
De Bruyneដែលបានចាក់វ៉ាក់សាំងហើយនោះ បានស៊ុតបាល់បញ្ចូលទីពេលក្រុមជម្រើសជាតិប៊ែលហ្ស៊ីកលេងស្មើជាមួយនឹងវេល។ លោកPep Guardiola អ្នកចាត់ការទូរទៅក្រុមManchester City បាននិយាយថា “អាការៈរបស់ Kevin de Bruyneគឺមិនធ្ងន់ធ្ងរនោះទេ សង្ឃឹមថាគាត់នឹងឆាប់ជាហើយវិលត្រឡប់មកលេងវិញបានឆាប់ៗ។ ពួកយើងបារម្ភពីសុខភាពគាត់ហើយចង់ឲ្យគាត់ទទួលបានលទ្ធផលល្អក្នុងពេលសម្រាកព្យាបាល។”
ក្នុងការប្រកួតយប់នេះលោកPep Guardiola អាចនឹងដាក់កីឡាករIlkay Gundogan និង Bernardo Silva ដើម្បីលេងក្នុងតំបន់បំរើជាមួយនឹងកីឡាករ Rodri។ ចំណែកJack Grealishនឹងត្រូវអង្គុយមើលហើយបន្ទាប់រងរបួសពេលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសខណៈកីឡាករអង់គ្លេសម្នាក់ទៀតPhil Fodenនៅមិនទាន់ច្បាស់ថាបានចូលលេងនៅឡើយក្នុងការប្រកួតជាមួយនឹងEverton ៕
ដោយ៖ ភារៈប្រភពរូប៖bbc.com/sport/footballនិងdailymail.co.uk/sport/football