ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌបញ្ជាក់ពីការ កាយប្រឡាយរំដោះទឹកតាមបណ្តោយផ្លូវទទឹង៣០ម៉ែត្រ​ ស្ថិតក្នុងភូមិអរអណ្តូង១​ និងភូមិអូរអណ្តូង​ សង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ​

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន និង មានក្បាលដីស្របតាមបណ្តោយផ្លូវទទឹងប្រវែង ៣០ ម៉ែត្រ ស្ថិតក្នុងភូមិអូរអណ្ដូង១ និងអូរអណ្ដូង សង្កាត់ ព្រែកប្រា ទាំងអស់ឲ្យបានជ្រាបថា ដើម្បីរំដោះទឹកភ្លៀងដែលលិចលំនៅដ្ឋានប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងផលដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌនឹងធ្វើការកាយប្រឡាយតាមបណ្តោយផ្លូវ ទទឹងប្រវែង ៣០ ម៉ែត្រ ចាប់ពីចុងផ្លូវបេតុងដែលមានស្រាប់ក្នុងភូមិអូរអណ្ដូង១ រហូតដល់ព្រែកប្រា ក្នុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ដើម្បីទាញទឹកភ្លៀងដែលជន់លិចផ្នែកខ្លះក្នុងភូមិអូរអណ្ដូង ១ … និងភូមិ អូរអណ្តូង ទម្លាក់ចូលទន្លេបាសាក់ ។

ការកាយប្រឡាយក្នុងភូមិសាស្ត្រខាងលើនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២១ រហូតដល់ការងារត្រូវបានបញ្ចប់ជាស្ថាពរ ។

ដូចនេះ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការកាយប្រឡាយក្នុងភូមិសាស្ត្រខាងលើ 

– រដ្ឋបាលខណ្ឌ ច្បារអំពៅ សូមឲ្យបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន និងក្បាលដីទាំងអស់ស្របតាមបណ្ដោយផ្លូវ ខាងលើ ត្រូវចូលរួមសហការ និងជួយសម្រួលដល់ដំណើរការកាយប្រឡាយនេះ ឲ្យមានភាពរលូន ដើម្បី បញ្ចៀសនូវការលិចលង់លំនៅដ្ឋាន និងផលដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ ព្រមទាំងបញ្ចៀសបាននូវការ ខូចខាតហេដ្ឋារចនាសម្ព័ន្ធផងដែរ ។

រដ្ឋបាលខណ្ឌច្បារអំពៅ សង្ឃឹមជឿជាក់យ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការ និងអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖