ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្នាននគរបាល ខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ នៅថៃ្ងទី២១ ខែវិច្ឆិកា ឆាំ្ន២០២១ វេលាម៉ោង២២:៣០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ក្រុម៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។   

នេះបើតាមការបញ្ជាក់ពីអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ 

សមត្ថកិច្ចបានបញ្ជាក់ថា, ជនសង្ស័យឃាត់ខ្លួនមាន ៖  

១- ឈ្មោះ អ៊ន ធួក ហៅ ធួក  ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះពុំចាំលេខផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។

២- ឈ្មោះ ប៊ុន ដា ហៅ គង់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅដីឡូតិ៍លេខ៣ ផ្លូវរថភ្លើងក្រុម៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថា , វត្តុតាងចាប់យកមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន២៦ ( កញ្ចប់ធំ ចំនួន០១កញ្ចប់ និងកញ្ចប់តូច ចំនួន២៥កញ្ចប់ ) ទុយោឆាំគ្រឿង ចំនួន០១  បំពង់កែវកែឆ្នៃសម្រាប់ជក់គ្រឿងញៀន ចំនួន០៣  កូនកាបូបពណ៌ខ្មៅសម្រាប់ដាក់គ្រឿងញៀន ចំនួន០១ និងថង់ផ្លាស្ទិកសម្រាប់ច្រកគ្រឿងញៀន ចំនួន០១។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ ៖ សិលា


ចែករំលែក៖