ខេត្តសៀមរាប៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានប្រារព្ធពិធីសំណេះសំណាល ជាមួយយោធិនចូល និវត្តន៍ ដែលត្រូវផ្ទេរចេញពីក្របខណ្ឌក្រសួងការពារជាតិឆ្នាំ២០២១ របស់តំបន់ប្រតិបត្តិការសឹករងសៀមរាប ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប។
ឧត្ដមសេនីយ៍ទោ ស៊ិន ភាត់ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងកោតសរសើរដោយស្មោះចំពោះគុណ បំណាច់យ៉ាងធំធេងរបស់នាយទាហាន នាយទាហានរង និងពលទាហាន សោធននិវត្តន៍ ដែលកន្លងមកបានធ្វើពលិកម្មយ៉ាងច្រើន ក្នុងការបំពេញភារកិច្ចកន្លង មក ចាប់ពីរំដោះប្រទេសជាតិ និងទប់ ស្កាត់ការវិលត្រឡប់របបប្រល័យពូជ សាសន៍ ជាពិសេសបានចូលរួមយ៉ាង សកម្មជាប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសក៏ឯក ដែលបាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិ ពេញលេញនាពេលនេះ ។
ក្នុងនោះដែរបងប្អូនក៏បាន ចូលរួមចំណែកយ៉ាងសកម្មក្នុងការ ការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ គំរូវីរភាពដ៏ល្អផូរផង់នេះនឹងបានដិតជាប់ក្នុងក្រឳបេះដូងអ្នកជំនាន់ក្រោយយ៉ាងពិតប្រាកដ។ ថ្វីត្បិត អស់លោក បានចេញពីជួរកងយោធពលខេមរភូមិន្ទ ផ្ទេរទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិ សម្បទាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តយកចិត្តទុកដាក់គិតគូរជួយដោះស្រាយគ្រប់កាល:ទេស:ដល់បងប្អូនជានិច្ច។
ឧត្តមសេនីយ៍ទោ ស៊ិន ភាត់ បានសំណូមពរដល់បង ប្អូន ដែលត្រូវចូលសោធន៍និវត្តន៍ទាំងអស់ ពេលទៅដល់មូលដ្ឋានវិញ ត្រូវចូលជាសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបានទទួលការមើលថែទាំពីសមាគមអតីតយុទ្ធជនកម្ពុជា នៅតាមមូលដ្ឋាន ដែលបងប្អូនបានទៅរស់នៅ និងចូលរួម សហការជាមួយអជ្ញាធរមូលដ្ឋានឲ្យបានល្អ ចូលរួមអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាលកាន់តែរីកចម្រើន។លោកមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ដែលបានចេញពីជួរទៅរស់នៅមូលដ្ឋានសូមថែរក្សាសុខភាពជាចម្បង និងអនុវត្តតាមច្បាប់របស់រដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា និងអជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ក្នុងពិធី សំណេះសំណាល ឱកាសនោះដែរ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាបបានអញ្ជើញផ្តល់កិត្តិយសប្រគល់ថវិកាឧបត្ថម្ភជូនដល់យោធិនចូលនិវត្តន៍ទាំង ១៣នាក់ ស្មើថវិកា ១,៦០០,០០០រៀល៕
ដោយ៖ សូរិយា