ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះសហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចម៉ូតូ និងករណីលួចស្លាកលេខនិងអ្នកទិញស្លាកលេខរថយន្ត

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋក្បាលកោះសហការជាមួយកម្លាំងព្រហ្មទណ្ឌច្បារអំពៅនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុង២ករណីផ្សេងគ្នា គឺករណីលួចម៉ូតូស្គូពី១គ្រឿង និងករណីលួចស្លាកលេខរថយន្ត និងអ្នកទិញស្កាកលេខរថយន្ត។ ចំពោះជនសង្ស័យ២នាក់ ខាងលើនេះធ្លាប់ជាប់ពន្ធនាគារព្រៃស ០៣លើកមកហើយ។
កម្លាំងប៉ុស្តិ៍រដ្ឋបាលក្បាលកោះបានឱ្យដឹងថា ករណីទី១ជនសង្ស័យឈ្មោះ ងីម ខួច អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ជាអ្នកលួចម៉ូតូ Scoopy ពណ៌ខ្មៅ១គ្រឿង។
ករណីទី២ ជនសង្ស័យឈ្មោះ ដែក សារឹទ្ធ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ (ករណីលួចស្លាកលេខរថយន្ត) និងជនសង្ស័យឈ្មោះ ឯក ជីវ័ន្ត អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកទទួលទិញស្លាកលេខរថយន្ត។សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនសង្ស័យ ឈ្មោះ ងីម ខួច និងឈ្មោះដែក សារឹទ្ធ ធ្លាប់ជាប់ពន្ធនាគារព្រៃស០៣លើកមកហើយ។បច្ចុប្បន្នជនសង្ស័យទាំង៣នាក់និងវត្ថុតាងកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ជ្រោយ ពេជ្រ


ចែករំលែក៖