ព័ត៌មានទាន់ហេតុការណ៍៖

បុរសសន្តិសុខឯកជន យាមហាងម្នាក់ដេកស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាសន្តិសុខឯកជនដេកស្លាប់ ដែលគេស្គាល់ថាជាអ្នកយាមហាងលក់ សំលៀកបំពាក់ជជុះមកពីជប៉ុន មិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ កាលវេលាម៉ោង៥ព្រឹកថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចហាងមួយកន្លែងខាងលើ  ស្ថិតនៅ ផ្លូវលេខ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹកកេងកង រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សៅ សុវណ្ណរិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ មានស្រុកកំណើតស្រុកគីរីវង់ ខេត្តតាកែវ ជនជាតិខ្មែរ មុខរបរជាសន្ដិសុខឯកជនអ្នកយាមហាង សំលៀកបំពាក់ជជុះមកពីជប៉ុន 

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថាមុនកើតហេតុបានឃើញជនរងគ្រោះខាងលើបានមកដេកនៅមុខហាងខាងលើ យូរពេកដោយមិនឃើញងើបក៏ត្រូវមានសន្តិសុខដូចគ្នានោះបានដើរទៅដាស់តែមិនងើបសោះក៏បានដឹងថាបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ ភ្លាមៗនោះសន្តិសុខដូចគ្នាបានរត់មកប្រាប់ម្ចាស់ហាងសំលៀកបំពាក់ជជុះមកពីជប៉ុន ខាងលើថាជនរងគ្រោះបានស្លាប់បាត់ទៅហើយក្រោយមកក៏បាននាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកមើលនឹងសមត្ថកិច្ចជំនាញក៏បានចុះមកធ្វើកោសលវិច័យផងដែរ។

បន្ទាប់ពីសមត្ថកិច្ចជំនាញបានចុះមកធ្វើកោសលវិច័យអស់ពេលជាង២ម៉ោងរួចមក ក្រុមអ្នកសារព័ត៌មានបានទៅសួរនាំប៉ុន្តែខាងក្រុមមន្រ្តីជំនាញបានបង្ហើបប្រាប់ថាបុរសរងគ្រោះដែលបានស្លាប់ខាងលើនេះសង្ស័យដោយសារតែ(ខ្យល់គ ) ។

បច្ចុប្បន្នសពត្រូវបានយកទៅបុណ្យតាមប្រពីណៃ ៕

ដោយ៖ ជីណា


ចែករំលែក៖