ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានី ភ្នំពេញបានសម្រេចឃុំខ្លួនបុរស ជនជាតិ ចិនបីនាក់ពាក់ព័ន្ធការបង្ខាំងជនជាតិថ ចំនួន ៩៩នាក់ ដើម្បីជម្រិតទារប្រាក់» នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា២០២១នេះ។ ការបង្ខាំងឃុំជម្រិតទារប្រាក់ បន្ទាប់ពីចាញ់បោកមេខ្យល់មកធ្វើការឱ្យ ក្រុមហ៊ុនលក់ ផលិតផល តាមអនឡាញ មួយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គួររម្លឹកថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា សមត្ថកិច្ចជំនាញនៃក្រសួងមហាផ្ទៃ បាន ធ្វើ ប្រតិបត្តិការបង្ក្រាបក្រុមជនជាតិចិន មួយក្រុម ក្នុងខណ្ឌសែនសុខ ។ ក្នុង ប្រតិបត្តិការ នោះ សមត្ថកិច្ចបានរំដោះ ជនជាតិថៃសរុប ៩៩នាក់។ ប៉ុន្តែជនជាតិថៃ ទាំងនោះ សុទ្ធតែចូលមកកម្ពុជាដើម្បី បំពេញការងារដោយខុសច្បាប់។ បន្ទាប់មកសមត្ថកិច្ចជំនាញប្រគល់ពួកគេ ទៅឲ្យផ្នែកអន្តោប្រវេសន៍កម្ពុជាវិញ។
សូមបញ្ជាក់ថា, អ្នកនៅស្រុកខ្មែរមានមេខ្យល់បបួលទៅធ្វើការនៅថៃ ឯនៅថៃមានមេខ្យល់បបួលមកធ្វើការនៅខ្មែរ ! ក្នុងរូបគឺកងនគរបាលខ្មែរចូលរំដោះជនជាតិថៃចំនួន ៩៩ នាក់ដែលគេយកមកធ្វើការនៅស្រុកខ្មែរដោយខុសច្បាប់ហើយឃុំឃាំងពួកគេនៅក្នុងអគារមួយកន្លែងក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី ១៨ វិច្ឆិកា ២០២១ – រូបថតកាសែតបាងកកប៉ុស្តិ ចេញផ្សាយថ្ងៃសុក្រ ទី ១៩ វិច្ឆិកា ២០២១។ នេះជាការបង្ហោះលើផេកផ្លូវការ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រមាណ៤ថ្ងៃមុននេះ៕
ដោយ ៖ រ៉ារ៉ា