ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសឡាវ ចាក់វ៉ាក់សាំងជូនពលរដ្ឋពេញវ័យបាន៦៤,៥%ហើយ

ចែករំលែក៖

ប្រទេសឡាវ៖ ក្រសួងសុខាភិបាលឡាវ បានប្រកាសថា មកទល់ពេលនេះមានពលរដ្ឋពេញវ័យ៦៤,៥%ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ នេះជាជំហានវិជ្ជមានមួយសម្រាប់ប្រទេសឡាវបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញក្នុងពេលដ៏ខ្លីខាងមុខ។

ប្រទេសឡាវបានប្រើប្រាស់វ៉ាក់សាំង៦ប្រភេទចាក់ជូនពលរដ្ឋ ក្នុងនោះមានវ៉ាក់សាំង Sputnik V វ៉ាក់សាំង ស៊ីណូវ៉ាក់ ស៊ីណូហ្វាម អាស្ត្រាហ្សេណេកា Johnson&Johnson និង Pfizer ។ ជាមួយគ្នានេះដែរ ឡាវក៏បានចាក់វ៉ាក់សាំងជូនក្រុមមនុស្សដែលមានវ័យចាប់ពី១២-១៧ឆ្នាំ ដើម្បីបើកទ្វារសាលារៀនក្នុងពេលឆាប់ៗនេះ។
គិតមកទល់ពេលនេះ មានពលករឡាវជាង ៣,៦លាននាក់បានចាក់វ៉ាក់សំាងប្រឆាំងកូវីដ-១៩ យ៉ាងតិចមួយដូស ស្មើនឹង ៥០%នៃចំនួនពលរដ្ឋពេញវ័យ និងជាង៣លាននាក់ចាក់គ្រប់ចំនួនពីរដូស ស្មើនឹង៤២%នៃចំនួនប្រជាជន។ ទីក្រុងវៀនចន្ទន៍ មានចំនួនពលរដ្ឋចាក់វ៉ាក់សាំងច្រើនជាងគេបង្អស់ដោយមានជាង ៩០%ហើយ។
ពាក់ព័ន្ធនឹងការឆ្លងកូវីដ-១៩ ក្រសួងសុខាភិបាលឡាវបានប្រកាសនៅថ្ងៃទី២៣ខែវិច្ឆិកាថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ប្រទេសនេះបានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន១៣២៣នាក់ និង៤នាក់ស្លាប់។ សរុបអ្នកឆ្លងនៅទូទាំងប្រទេសឡាវគិតមកទល់ពេលនេះបានកើនឡើងដល់ទៅ ៦៤.៤៨២នាក់ និងស្លាប់ ១៣៧នាក់ ៕

រូបថត៖TTXVN 

ដោយ៖ធីរីណា(រូបថត៖THX/TTXVN)
.


ចែករំលែក៖