ខេត្តកំពត ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានរៀបចំកិច្ចប្រជុំទីប្រឹក្សាយុវជន ប្រចាំត្រីមាសទី៤ ឆ្នាំ២០២១ ក្រោមវត្តមាន លោក តាក ហាប់ សមាជិកគណៈកម្មាធិការសាខា មានវត្តមានចូលរួមក្នុងកិច្ចប្រជុំនាឱកាសនោះរួមមានៈ លោកនាយកប្រតិបត្តិសាខា លោក លោកស្រីមន្ត្រីជំនាញការិយាល័យមន្ទីរអប់រំយុវជន និងកីឡា មន្ត្រីប្រតិបត្តិសាខា និងទីប្រឹក្សាយុវជនសរុបប្រមាណ ៣០រូប ស្រី០១រូប ពីធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពត។
សូមបញ្ជាក់ថា, របៀបវារៈនៃកិច្ចប្រជុំរួមមាន÷
១/មតិបើកកិច្ចប្រជុំដោយ លោក តាក ហាប់ សមាជិកគណៈកម្មាធិការសាខា ។
២/របាយការណ៍សកម្មភាពការងារយុវជន នៅតាមសាលាគោលដៅនីមួយៗ (បញ្ហាប្រឈម និងដំណោះស្រាយ) ។
៣/ ការផ្តល់របាយការសកម្មភាពយុវជនកក្រក ប្រចាំត្រីមាស នៅតាមសាលាគោលដៅ។
៤/ ការធ្វើបច្ចុប្បន្នភាពយុវជនកក្រក។
៥/ សេចក្តីផ្សេងៗ
– ការត្រៀមផែនការក្នុងការបណ្តុះបណ្តាលយុវជនកក្រក នៅតាមសាលាគោលដៅ។
– មតិចូលរួមរបស់សមាជិក សមាជិកា នៃកិច្ចប្រជុំ ។
៦/ មតិបូកសរុបរបស់ប្រធានអង្គប្រជុំ ។
នាឱកាសនោះ លោក តាក ហាប់ សមាជិកគណៈកម្មាធិការសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គប្រជុំទាំងមូលប្រកបដោយក្តីនឹករលឹក ។ លោកតាក ហាប់ សមាជិកគណៈកម្មាធិការសាខា ក៏បានកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជនតាមសាលាគោលដៅ ដែលកន្លងមក បានយកចិត្តទុកដាក់បំផុសយុវជនឲ្យចូលរួមសកម្មភាពការងារមនុស្សធម៌បានយ៉ាងល្អប្រសើរ និងបានដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនផងដែរ ៕
ដោយ ៖ សិលា