ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះបន្ទប់ជួលប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនាំគ្នាដងទឹកជះពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ២ ក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុអ្នកជួលបន្ទប់ស្នាក់នៅបានចាក់សោខាងក្រៅចាកចេញទៅធ្វេីការបាត់។ លុះមកដល់វេលាកេីតហេតុខាងលេីស្រាប់តែមានផ្សែងហុយចេញពីបន្ទប់លេខ២នោះយ៉ាងសន្ធោសន្ធៅនិងបង្កជាអណ្តាតភ្លេីងចេញមកក្រៅ។ ភ្លាមៗនោះប្រជាពលរដ្ឋដែលនៅក្បែរក៏នាំគ្នា
វាយសោទម្លុះចូលយកទឹកជះពន្លត់តែគ្រប់គ្រងមិនបានព្រោះអណ្តាតភ្លេីងឆេះឡេីងខ្លាំងនិងគ្មានឧបករណ៍គ្រប់គ្រាន់សម្រាប់ពន្លត់អគ្គិភ័យខាងលេីក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហើយសមត្ថកិច្ចមូលដ្ឋានក៏រាយការណ៍បន្តទៅសមត្ថកិច្ចពន្លត់អគ្គិភ័យរាជធានីភ្នំពេញចុះមកធ្វើអន្តរាគមន៍ភ្លាមៗ។
ប្រភពដដែលបានបន្តថា បន្ទប់មកគេឃេីញរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងរបស់ស្នងការដ្ឋាននគរបាលរាជធានីមកដល់និងបានប្រេីប្រាស់អស់ទឹកចំនួន៤គ្រឿងទើបភ្លើងរលត់ទៅវិញទាំងស្រុងដោយមិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ ហេីយក៏មិនរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដទៃទៀតដែរ គឺខូចខាតតែសម្ភារក្នុងផ្ទះមួយចំនួនតែប៉ុណ្ណោះ។
សមត្ថកិច្ចបានសន្និដ្ឋានថា គ្រោះអគ្គិភ័យខាងលេីបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
ដោយ៖សុខាសែនជ័យ