ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីប្រពន្ធពីរនាក់ឈ្លោះគ្នាទៅដុតចង្ក្រានចោល​ឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់២ខ្នង​ផ្អេីលពេញភូមិ

ចែករំលែក៖

    ភ្នំពេញ​ ៖​ ប្ដីប្រពន្ធពីរនាក់បានឈ្លោះប្រកែកគ្នាហេីយបែកគំនិតទៅដុតចង្ក្រានចោលធ្វេីឲ្យឆេះរាលដាលផ្ទះខ្លួន​ឯង​ និងផ្ទះអ្នកជិតខាងអស់ចំនួន២ខ្នង​ បង្កការភ្ញាក់ផ្អេីលដល់អ្នកភូមិ​ និងអាជ្ញាធរមានសមត្ថកិច្ចចុះធ្វើអន្តរាគមន៍​ កាលពីវេលាម៉ោង​២៣និង១០នាទី​យប់​ ថ្ងៃអង្គារ​ ទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២១ នៅចំណុចផ្ទះគ្មាន​លេខ ផ្លូវBT ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

    សមត្ថកិច្ចបានឱ្យដឹងថា​ ម្ចាស់ផ្ទះទី១-ឈ្មោះ ស៊ុត ពិសិដ្ឋ  ភេទប្រុស​ អាយុ​ ២៧ឆ្នាំ មុខរបរយោធា រស់នៅទីតាំងខាងលើ (ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ) ។ 

*មូលហេតុ: ប្ដីប្រពន្ធ​ឈ្លោះគ្នាដុតចង្ក្រានចោល ហើយក៏រាលឆេះផ្ទះតែម្ដង ។ 

*ប្រភេទសំណង់ :​ ថ្មក្រោមឈើលើ ប្រក់ស័ង្កសី ទំហំ ៥ម៉ែត្រ​​ x ១៥ម៉ែត្រ​ ។ 

   ចំពោះសម្ភារត្រូវភ្លើងឆេះខូចខាតអស់ទាំងស្រុង​ ។ 

    ចំណែកម្ចាស់ផ្ទះទី២​ឈ្មោះ ហ៊ុន ឡាង  អាយុ ៤៨ ឆ្នាំ មុខរបរកងរាជអាវុធហត្ថខណ្ឌដូនពេញ  រស់នៅទីតាំងកើតហេតុ ។ 

ផ្ទះរបស់គាត់ដែលឆេះជាប្រភេទសំណង់ ថ្មក្រោមឈើលើ ប្រក់ស័ង្កសី ទំហំ ៧ម៉ែត្រ​​ x ១៦ម៉ែត្រ​។

*មូលហេតុ: រាលឆេះមកពីផ្ទះទី១

    ចំពោះសម្ភារក្នុងផ្ទះត្រូវបានខូចខាតទាំងស្រុង​។

    ក្នុងករណីអគ្គិភ័យខាងលេីនេះ​មិនមានមនុស្សរងរបួស​ ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ​ ដោយរថយន្តពន្លត់​អគ្គិភ័យ​មកដល់ចំនួន ៦គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ៦ឡាន​ស្មេីនឹង​២៧ម៉ែត្រគូប​ ហេីយពន្លត់ចប់នៅវេលាម៉ោង​២៣និង៣៤នាទីថ្ងៃខែឆ្នាំដដែល​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖