ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ សម្តេចតេជោ ហ៊ុនសែន ជំរុញដល់ គ្រប់ភាគីពាក់ព័ន្ធនៃវេទិកាធុរៈកិច្ចអាស៊ី-អឺរ៉ុបឱ្យគិតពី ប្រយោជន៍ប្រជាជនជាធំ !

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធាន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់វេទិកា សេដ្ឋកិច្ចនិងធុរៈកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ដែលជា កិច្ចប្រជុំអមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឱ្យមានសាមគ្គីភាពនិងតំកល់ប្រយោជន៍ប្រជាជន ជាធំ ក្នុងទំនាក់ទំនងធុរៈកិច្ចរបស់ខ្លួនជាជាង លំអៀងទៅលើប៉ូលណាមួយមួយនៃអំណាចដែល ធ្វើឱ្យខាតបង់ប្រយោជន៍ជាតិនិងប្រជាជន។សម្ដេចតេជោ ហ៊ុនសែន បានថ្លែងថាបច្ចុប្បន្នពិភពលោក កំពុងប្រឈមនឹងភាពស្មុគស្មាញនៃការធ្លាក់ចុះ ច្រវ៉ាក់តម្លៃសកល ផលិតកម្ម និងផលិត ភាពសកល ការលេចឡើងកាន់តែច្បាស់នៃពហុ ប៉ូល ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម-បច្ចេកវិទ្យា និងផលប៉ះ ពាល់ពីការប្រែប្រួលអាកាសធាតុ។
សម្ដេចតេជោ ហ៊ុនសែន បានជំរុញដល់ វិស័យធុរកិច្ចនៃតំបន់អាស៊ី អឺរ៉ុបឱ្យមានសាមគ្គីភាព និងតម្កល់ប្រយោជន៍ជាតិ ជាធំ ដោយប្រកាន់ខ្ជាប់នូវពហុភាគីនិយមក្នុងការ ដោះស្រាយបញ្ហា ដោយមានការតភ្ជាប់សង្គម សេដ្ឋកិច្ច បង្កើនការយកចិត្តទុកដាក់ប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី ជាពិសេសជំរុញការសម្រួល ពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការលុបបំបាត់របាំងពាណិជ្ជកម្ម និងការ វិនិយោគរវាងតំបន់ទាំងពីរ។

សម្ដេចបន្ថែមថា ដើម្បីធ្វើឱ្យពាណិជ្ជកម្មនិង សេដ្ឋកិច្ចតំបន់ទាំងពីរកាន់តែមានសក្តានុពល បន្ថែមទៀតនោះ ត្រូវជំរុញកាន់តែខ្លាំងដល់ការ ចាប់យកបច្ចេកវិទ្យាក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ ជាពិសេសប្រទេសដែលមានការអភិវឌ្ឍតិចតួច ជាមួយនឹងការអភិវឌ្ឍន៍សហគ្រាសធុនតូចនិង មធ្យមឱ្យកាន់តែប្រសើរ និងយកចិត្តទុកដាក់ លើការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតងផងដែរ។
បើតាមសម្តេចតេជោ ទំនាក់ទំនងល្អន ពាណិជ្ជកម្មរវាងអាស៊ីនិងអឺរ៉ុបបានផ្តល់ប្រយោជន៍ ជាច្រើនដល់ប្រជាជនក្នុងពិភពលោកដោយបាន គ្រប់ដណ្តប់លើទំហំសេដ្ឋកិច្ចដល់ទៅ ជាង៦៥%នៃសេដ្ឋកិច្ចសកល និង៥៥%ន ពាណិជ្ជកម្មពិភពលោក។

វេទិការសេដ្ឋកិច្ចនិងធុរៈកិច្ចអាស៊ី-អឺរ៉ុបដែលធ្វើ ឡើងនៅកម្ពុជានេះគឺជាវេទិកាលើកទី១ និងជា ប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងអាស៊ី និងអឺរ៉ុប ក្រោមកិច្ចដឹកនាំអង្គប្រជុំដោយប្រទេសកម្ពុជា។

វេទិកានេះជាវេទិកាអមដល់កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១៣ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ និង២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖