ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់វ៉ៃខ្នោះមេភូមិព្រោះផឹកស្រាស្រវឹងដុតផ្ទះខ្លួនឯងចោលធ្វើឱ្យភ្ញាក់ផ្អើលដល់អ្នកស្រុក

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី​៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈដែលឃើញមានអគ្គិភ័យមួយបានកើតឡើងនៅក្នុងភូមិរបស់គាត់ ហើយភ្លាមៗនោះពួកគាត់នាំគ្នារត់ទៅជួយ តែពួកគាត់ហួសចិត្តក្រៃពេកពេលទៅដល់កន្លែងកើតហេតុដឹងថាការឆេះនេះគឺមកពីម្ចាស់ផ្ទះដុត។
បេី​យោង​តាម​របាយការណ៍​របស់​មន្រ្តីនគរបាលខេត្តមណ្ឌលគិរី​ បានឱ្យដឹងថានៅព្រឹក​ថ្ងៃ​ពុធ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ កម្លាំងជំនាញ​បានចាប់ឃាត់ខ្លួនលោកមេភូមិជេីងខ្លាំងម្នាក់នោះបន្ទាប់ពី​ផឹកស៊ី​ស្រវឹង​ហើយក៏ធ្វើសកម្មភាពដុតបំផ្លាញ​ផ្ទះ​របស់​ខ្លួនឯង​ចោល។
សូមបញ្ជាក់ថា ករណី​មេភូមិស្រវឹងស្រាដុតផ្ទះខ្លួនឯងខាងលើនេះបានកើត​ឡើង កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង១១​និង​៣០នាទី​ថ្ងៃត្រង់នៅ ចំណុច​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

លោក​ ឡោ សុខា ស្នងការ​នគរបាល ខេត្តមណ្ឌលគិរីបានឱ្យដឹងថា ជនបង្កហេតុគឺជាមេភូមិម្នាក់មានឈ្មោះ កេ​ត វុទ្ធី ភេទ​ប្រុស អាយុ​៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមេភូមិ ហើយត្រូវ​ចាប់ខ្លួនបន្ទាប់ពី​ធ្វើ​សកម្មភាពដុត​ផ្ទះ​ខ្លួនឯងបណ្តាលឱ្យ​ខូចខាត​សម្ភារ រួមមាន៖ ទូ​ដាក់​ខោអាវ ចំនួន២ , តុ​ឈើ២, កៅអី​តុ​ក្កតា​ចំនួន៧, គ្រែ​ដេក​ចំនួន​៣ , ម៉ាស៊ីនបោក​ខោអាវ ចំនួន​១​គ្រឿង , ទូរទស្សន៍១​គ្រឿង , កង្ហា​រ២​គ្រឿង, ខ្សែ​កមាស​១ខ្សែទម្ងន់​៦​ជី​, ម៉ូ​ទ័​រ​បូមទឹក២គ្រឿង , ម៉ាស៊ីន​កាត់​ស្មៅ១ គ្រឿង , ម៉ាស៊ីន​ត្រង់​សឺន័រ១គ្រឿង និង អង្ករ​ចំនួន​១បេ​។​
​បច្ចុប្បន្ន ជនបង្ក​ត្រូវបាន​កម្លាំងសមត្ថកិច្ចចាប់​ឃាត់ខ្លួនរក្សាទុក​នៅ​អធិការដ្ឋាន​នគរបាលក្រុង​សែនមនោ​រម្យ ដើម្បី​ស៊ើបសួរ និង​កសាង​សំ​ណ៉ំ​រឿង បញ្ជូនទៅ​ស្នងការដ្ឋានដើម្បី​អនុវត្តតាម​នីតិវិធី ។
ប្រជាពលរដ្ឋនាំគ្នាហួសចិត្តហាមាត់និយាយមិនចេញដោយលើកឡើងថាធ្វើដល់មេភូមិមិនគួរគិតខ្លីបែបនេះទាស់តែសោះ៕

ដោយ៖អរុណរះ


ចែករំលែក៖