ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈធិបតីក្នុងពិធី ទទួល និងប្រគល់មុងជ្រលក់ថ្នាំ ចំនួន ១៣៩កញ្ចប់ ស្មើនឹងចំនួន ៦.៩៥០មុង ដែលជាគម្រោងរបស់នាយកដ្ឋានសុខាភិបាលនៃក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកស្រីវរសេនីយ៍ឯក កៅ សុគន្ធាវី នាយការិយាល័យស្រាវជ្រាវ និងបណ្ដុះបណ្ដាលនាយកដ្ឋានសុខាភិបាលក្រសួងមហាផ្ទៃ និងជាប្រធានគម្រោងគ្រុនចាញ់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ណារ៉េត ប្រធាននាយកដ្ឋានសុខាភិបាលនៃអគ្គភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។
ពិធីប្រគល់និងទទួលនោះដែ ជូនដល់កងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អធិការនគរបាលក្រុង-ស្រុកទាំង១៤ និង វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤វរៈផងដែរ។នាឱកាសនោះដែរ លោកស្នងការ ក៏បានផ្តាំផ្ញើដល់កងកម្លាំងនគរបាលខេត្តបាត់ដំបងទាំងអស់ ពិសេសកងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវយកចិត្តទុកដាក់អោយបានហ្មត់ចត់ក្នុងការថែរក្សាសុខភាព ជាពិសេសជំងឺគ្រុនចាញ់នេះតែម្តង ដោយត្រូវអនុវត្តទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដែលបានណែនាំ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ពិសេសលោកឧត្តមសេនីយ៍ឯក ជា ណារ៉េត ប្រធាននាយកដ្ឋានសុខាភិបាលនៃអគ្គភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានយកចិតទុកដាក់ពីសុខភាពរបស់កងកម្លាំងនគរបាលជាតិ ពិសេសគឺកងកម្លាំងនគរបាលខេត្តបាត់ដំបង ។
លោកឧត្តមសេនីយ៍ស្នងការក៏បានគោរពជូនពរចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងនោះចំពោះលោកស្រីវរសេនីយ៍ឯក កៅ សុគន្ធាវី នាយការិយាល័យស្រាវជ្រាវ និងបណ្ដុះបណ្ដាលនាយកដ្ឋានសុខាភិបាលក្រសួងមហាផ្ទៃ និងជាប្រធានគម្រោងគ្រុនចាញ់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ណារ៉េត ប្រធាននាយកដ្ឋានសុខាភិបាលនៃអគ្គភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលបានចំណាយពេលវេលាក្នុងការដឹកនាំក្រុមការងារនាំយកមុងជ្រលក់ថ្នាំមកប្រគល់ជូនកងកម្លាំងស្នងការនគរបាលខេត្តបាត់ដំបង និងសូមអោយមានសុខភាពល្អ បរិបូណ៍ ប្រាជ្ញាភ្លឺថ្លាទទួលបានជោគជ័យគ្របភារកិច្ច និងសូមជៀសផុតឆ្ងាយពីជំងឺកាចសាហាវ ពិសេសជំងឺកូវីដ-១៩ និងជួបតែព្រះពុទ្ធិពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ៖ចន្ទ លីហ្សា