ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​អប្សរា​ ប្រទះឃើញថាសលោហៈនៅប្រាសាទអង្គរវត្ត

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​អាជ្ញាធរជាតិអប្សរា​ បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​របស់ខ្លូន​ នៅរសៀល​ថ្ងៃ​ពុធ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ថា៖​ ក្រុមការងារអាជ្ញាធរជាតិអប្សរា កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១​បានប្រទះឃើញថាសលោហៈកប់ដីក្នុងដីនៅចន្លោះរានហាល និងបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត។

អាជ្ញាធរជាតិអប្សរា​ បានបញ្ជាក់បន្ថែមថា​ ថាសលោហៈនេះ មានទំហំអង្កត់ផ្ចិត ៦២ស.ម ជម្រៅបាតថាស ៣ ស.ម ផ្ទៃបាតរាងមូល និងរីកមាត់ឡើងមកលើបន្តិច និងបត់រាបស្មើ ដោយផ្នែកខាងចុងមានរាងក្បាច់កោងតូចៗពទ័្ធជុំវិញ។ នៅលើផ្ទៃថាសទាំងមូលនេះពុំឃើញមានក្បាច់លម្អ រឺអក្សរអ្វីដែលអាចអោយយើងកំណត់ពីអាយុកាលនៃវត្ថុនេះអោយបានច្បាស់លាស់នៅឡើយទេ។

បច្ចុប្បន្ន ក្រុមចុះបញ្ជីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានយកមករក្សាទុកជាបណ្តោះអាសន្ន នៅមជ្ឈមណ្ឌលជាតិអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការចុះបញ្ជី និងកំណត់អត្តសញ្ញាណវត្ថុបុរាណនេះជាដំបូងសិន មុននឹងលាងសម្អាត និងជួសជុលតាមបច្ចេកទេសជំនាញជួសជុលវត្ថុបុរាណជាបន្តទៀត៕

ដោយ៖សហការី


ចែករំលែក៖