ព័ត៌មានទាន់ហេតុការណ៍៖

លោក ចេង មុនីរ៉ា ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរា ជនពិការ ប្រជាពលរដ្ឋខ្វះខាត

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៥​ ខែ វិច្ឆិកា​ ឆ្នាំ ២០២១នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌច្បារអំពៅ ដឹកនាំដោយ​ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា​ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរា១០គ្រួសារ ជនពិការ១០គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារ​ សរុបចំនួន៣០គ្រួសារ រស់នៅសង្កាត់ច្បារអំពៅទី១​ ។ 

សូមបញ្ជាក់ថា, នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក​ ។ លោកបានលេីកឡេីងថា៖​ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា​ ជាក់ស្តែងដូចជាពេលនេះ​ គឺការជួយរបស់កាកបាទក្រហមកម្ពុជា​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣ការពារ​​ និង​ ៣​កុំ​ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩​ ទាំងអស់គ្នា​ ។ 

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ២៥គីឡូក្រាម​ មី១កេស​ ទឹកត្រី១យួរ​ ម៉ាស២០​ អាល់កុល១ដប​ និងថវិកាចំនួន២មុឺនរៀល​ ៕

ដោយ ៖ សិលា


ចែករំលែក៖