ខេត្តតាកែវ ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកបឹងស្លាប់នៅវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ស្ថិតនៅក្នុងបឹងមួយកន្លែងភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវដែលមានចំងាយពីភូមិប្រហែលមួយពាន់ម៉ែត្រ ពីផ្ទះជនរងគ្រោះ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាជនរងគ្រោះឈ្មោះហុី ញ៉ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកសិករមានទីលំនៅបច្ចុប្បន្ននៅភូមិកាច់ត្រកឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
សមត្ថកិច្ចបានបញ្ជាក់អះអាងបន្ថែមថាមូលហេតុដែលបណ្ដាលឱ្យស្ត្រីជនរងគ្រោះខាងលើលង់ទឹកស្លាប់គឺដោយសារជនរងគ្រោះ មានជំងឺសរសៃប្រសាទ។
ក្រោយពីសមត្ថកិច្ចចុះពិនិត្យនឹងធ្វើកោសល្យវិច័យរួចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី និងទំនៀមទំលាប់សាសនា៕
ដោយ៖ ស សម