ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆកា ឆ្នាំ២០២១ នាយកដ្ឋាន ប្រយុទ្ធនិងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលកម្ពុជា បានរម្លឹកថា, អង្គការសុខភាពពិភពលោកបានចាត់ទុក COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ជាមេរោគព្រួយបារម្ភ និងដាក់ឈ្មោះ អូមីក្រុង (Omicron) ។ វាជាប្រភេទមេរោគបំលែងថ្មី ដែលឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ ដែលតា ទៅទៀត ។ ប្រភពរកឃេីញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង បន្ទាប់មករកឃេីញនៅប្រទេសបុតស្វាណា (Botswana), ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini)ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក ។ ថ្មីៗនេះទៀតរកឃេីញចំនួនពីរករណីនៅក្រុងហុងកុងដែលធ្វេីដំណេីរត្រលប់ពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសដទៃទៀតដូចជា អ៊ុីស្រាអែល អង់គ្លេស បែលហ្សិក ។
សូមបន្តអនុវត្តន៌ ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងគ្រប់ដូស និងដូសជំរុញ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ។
សូមបញ្ជាក់ថា, នៅកម្ពុជា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៨៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៦៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,៣០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៨៥,៨១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៨,២៩% ៕
ដោយ ៖ សុខ ខេមរា