ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ជិះម៉ូតូបុកគូទរថយន្តនៅផ្លូវបំបែកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តតាកែវ ៖​ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតខណៈជិះម៉ូតូបានជួបនឹងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងរថយន្ត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣ និង១៥នាទីយប់ថ្ងែទី២៦​  ខែវិចិ្ចកា​ ឆ្នាំ​ ២០២១​ ត្រង់ចំណុចផ្លូវបំបែកជាបួន​ ស្ថិតនៅក្នុងភូមិស្នោរ​ សង្កាត់រកាក្នុង​  ក្រុងដូនកែវ​ ខេត្តតាកែវ​ ។ 

​ សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកសេរ៉ុស​ ពណ៌​ប្រផេះ​គ្មានស្លាកលេខ​ មានឈ្មោះ ម៉ែន​ កែវ អាយុ​៥៧ឆ្នាំ​ មុខរបរ​កសិករ​ នៅភូមិ​ត្រពាំងផ្លុង​ សង្កាត់រកាក្រៅ​ ក្រុងដូនកែវ​ ខេត្តតាកែវ​ បេីកបរ​ពីត្បូងទៅជេីង​ មក​ដល់​ចំណុច​កេីត​ហេតុ​ខាងលេីបានបុកនឹងគូទរថយន្ត​  ម៉ាកហុីណូ​ ពណ៌​ស្លាទុំ​ ពាក់​ស្លាកលេខ​តាកែវ​ 3A.0332 ដែលបេីកបរពីទិសខាង​លិច​មកកេីត​ បណ្ដាលឱ្យស្លាប់នៅនឹង​កន្លែង​កើត​ហេតុ​   

​ ចំណែកអ្នក​បេីកបរ​រថយន្ត​ មិនស្គាល់អត្តសញ្ញាណ​ ក្រោយកេីតហេតុបានរត់គេចខ្លួនបាត់​   

​ ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ជើងគោកនៃអធិការដ្ឋាននគរបាលក្រុងដូនកែវបានចុះកន្លែងធ្វើការវាស់វែងទៅតាមនីតិវិធីហើយបានប្រគល់សាកសពជនរងគ្រោះឲ្យទៅបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនិងទំនៀមទំលាប់សាសនា ចំណែកវត្តុតាង​ម៉ូតូនឹងរថយន្ត​បានយកមករក្សាទុកនៅកន្លែងអធិការដ្ឋាន​ក្រុងដូនកែវដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់​ ៕ 

ដោយ៖ស សម


ចែករំលែក៖