ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនមួយ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមនុស្សស្រី និងបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់។
ជនសង្ស័យមានឈ្មោះ វុធ ស្រីអូន ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក ទីលំនៅបច្ចុប្បន្ន ក្រុម០៣ ភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានកាលពីវេលាម៉ោង១៨និង១០នាទី កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នៅកន្លែងខ្លួនស្នាក់នៅ។
ចំណែកវត្ថុតាងដកហូតបានពីជនសង្ស័យរួមមាន៖
-ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន ៣១កញ្ចប់ ។
-ទូរស័ព្ទ ចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលេី កម្លាំងជំនាញកំពុងឃាត់ខ្លួននៅស្នងការដ្ឋានននគរបាលខេត្តព្រះសីហនុ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ៖សហការី