ព័ត៌មានទាន់ហេតុការណ៍៖

ចិននាំមុខនៅលើពិភពលោកពីការលក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទៅក្រៅប្រទេស

ចែករំលែក៖

តាមតួលេខថ្មីបំផុតរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO បានប្រកាសថា ចិនគឺជាប្រទេសលក់វ៉ាក់សាំងទៅក្រៅប្រទេសច្រើនជាងគេបង្អស់នៅលើពិភពលោក។ តាមរបាយការណ៍ឱ្យដឹងថា ចំនួនវ៉ាក់សាំងដែលចិនចែកចាយលក់ទៅបណ្តាប្រទេសមានជិតពាក់កណ្តាលនៃវ៉ាក់សាំងប្រើប្រាស់ទូទាំងសកលលោក។

តាមរបាយការណ៍របស់ WTO ចិនបានលក់វ៉ាក់សាំងទៅក្រៅប្រទេសមានរហូតដល់១,៣៣ពាន់លានដូស ស្មើនឹង ៤៦%នៃវ៉ាក់សាំងប្រើប្រាស់ទូទាំងពិភពលោកគិតត្រឹមថ្ងៃទី៣១ខែតុលាឆ្នាំ២០២១។ ក្នុងពេលជាមួយគ្នានេះដែរ អង្គការសហប្រតិបត្តិការអន្តរជាតិរបស់ចិនបានឱ្យដឹងថា ខ្លួនទើបតែលក់វ៉ាក់សាំងបន្ថែមជាង៧សែនដូសទៅកាន់ប្រទេសឡាវ ធ្វើឱ្យចំនួនវ៉ាក់សាំងចិនលក់ទៅក្រៅប្រទេស គិតដល់ពេលនេះមានច្រើនជាង ១,៨ពាន់លានដូស។

បន្ទាប់ពីចិន គឺសហគមន៍អឺរ៉ុប បានលក់វ៉ាក់សាំងទៅក្រៅប្រទេសជាង ៨៧៦លានដូស។ ចំណែកអាមេរិកឈរលំដាប់ទីបីជាង៣០០,៨លានដូស។
បច្ចុប្បន្នមានពលរដ្ឋនៅជុំវិញពិភពលោក ៥៤% បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩យ៉ាងតិចមួយដូស ។ ជាមួយគ្នានេះមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ រហូតដល់ ៧,៨៨ពាន់លានដូសបានចាក់ជូនពលរដ្ឋនៅលើពិភពលោក។ ក្នុងមួយថ្ងៃៗ មានវ៉ាក់សាំងជិត២៩ លានដូសបានចាក់ជូនពលរដ្ឋ។
ក្នុងចំណោមពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងភាគច្រើនគឺស្ថិតនៅក្នុងប្រទេសអ្នកមាន ។ ចំណែកប្រទេសក្រីក្រវិញទើបតែចាក់ជូនពលរដ្ឋបានតែ ៥,៧%ប៉ុណ្ណោះ៕ដោយ៖ធីរីណា

រូបថត៖TTXVN-VNA.


ចែករំលែក៖