ព័ត៌មានទាន់ហេតុការណ៍៖

Juventus កាន់តែដុនដាបដោយបរាជ័យក្នុងទឹកដីខ្លួនឯង ចំពេលមានការស៊ើបអង្កេតបញ្ហាហិរញ្ញវត្ថុរបស់ក្លិប

ចែករំលែក៖

ក្រុមសេះបង្កង់ Juventus បានចាញ់ក្រុមភ្ញៀវ Atalanta ក្នុងផ្ទះសម្រាប់ការបរាជ័យជាលើកទីក្នុងការប្រកួតលីគចំនួន១៤ដែលធ្វើឱ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់ទី ក្នុងក្របខ័ណ្ឌ Serie A

គ្រាប់ជ័យជម្នះនៅនាទីទី២៨ របស់កីឡាករ Duvan Zapata បានពង្រីកការមិនស្គាល់ចាញ់របស់ក្រុមភ្ញៀវដល់ទៅប្រកួត ខណៈដែលពួកគេឈរនៅលេខមានពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Napoli និងពិន្ទុនាំមុខក្រុម Juventus ជ័យជម្នះ​នេះ​ជា​លើក​ដំបូង​របស់ Atalanta នៅទឹកដី Juventusតាំង​ពី​ឆ្នាំ១៩៨៩។

ក្រុមរបស់លោក Massimiliano Allegri ឥឡូវនេះរកបានតែ១៨គ្រាប់ប៉ុណ្ណោះក្នុងការប្រកួតលីគចំនួន ១៤របស់ពួកគេ ដែលជាចំនួនសរុបទាបបំផុតនៅក្នុងក្រុមកំពូលទាំង១០របស់ Serie A ហើយការចាញ់បន្ទាប់ពីការបរាជ័យរបស់ពួកគេក្នុងលទ្ធផល ៤-០នៅលើទឹកដីក្រុម Chelsea ក្នុងក្របខ័ណ្ឌ Champions League កាលពីពាក់កណ្តាលសប្តាហ៍កន្លងទៅ

ស្របពេលនឹងបរាជ័យផ្ទួនៗបែបនេះក្លិប Juventus កំពុងសហការជាមួយប៉ូលិសលើការស៊ើបអង្កេតហិរញ្ញវត្ថុក្លិបកំពុងសហការជាមួយប៉ូលិសបន្ទាប់ពីការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមលើការផ្ទេរនៅឯក្លិបយក្សអុីតាលីមួយនេះ ការស៊ើបអង្កេតពាក់ព័ន្ធនឹងសិទ្ធិចុះឈ្មោះ “ប្រាក់ចំណូលពីកីឡាករ” ចន្លោះឆ្នាំ២០១៩ និង២០២១

ម្ចាស់និងជាប្រធានក្លិប លោក Andrea Agnelli អនុប្រធានលោក PavelNedved និងជាប្រធានផ្នែកហិរញ្ញវត្ថុលោក Stefano Cerrato ក៏ស្ថិតនៅក្រោមការស៊ើបអង្កេតផងដែរ។ ករណីនេះត្រូវបានគេយល់ថា ក្រុមមន្ត្រីបានឆ្មក់ចូលការិយាល័យរបស់ក្លិប Juventus នៅទីក្រុង Turin និងទីក្រុងMilan

ព្រះរាជអាជ្ញា Anna Maria Loreto នៅទីក្រុង Turin បាននិយាយថា ការស៊ើបអង្កេតកំពុងរកមើលថាតើអ្នកគ្រប់គ្រងជាន់ខ្ពស់នៅ Juventusបានផ្តល់ព័ត៌មានមិនពិតដល់វិនិយោគិន និងបានចេញវិក្កយបត្រសម្រាប់ប្រតិបត្តិការដែលមិនមាន។

ជាមួយគ្នានេះក្លិប Juventus បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ដោយនិយាយថា ក្លិបកំពុង “សហការជាមួយអ្នកស៊ើបអង្កេតហើយជឿជាក់ថាវានឹងបញ្ជាក់ពីផ្នែកណាមួយដែលចាប់អារម្មណ៍ចំពោះវា” ។

ក្លិបបានបន្ថែមថា ខ្លួនជឿថាបានធ្វើសកម្មភាពដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិគ្រប់គ្រងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ស្របតាមគោលការណ៍គណនេយ្យ និងស្របតាមការអនុវត្តជាអន្តរជាតិក្នុងឧស្សាហកម្មបាល់ទាត់ និងលក្ខខណ្ឌទីផ្សារ។ កាលពីខែកញ្ញា ក្លិបJuventus បានបញ្ជាក់ថា វាជាកម្មវត្ថុនៃការស៊ើបអង្កេតដោយនិយតករទីផ្សារ CONSOB ជុំវិញប្រាក់ចំណូលដែលទទួលបានពីការផ្ទេរកីឡាករ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖