ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម Palmeiras គ្រងជើងឯក Copa Libertadores ដោយគ្រាប់បាល់ក្នុងម៉ោងបន្ថែមរបស់ Deyverson

ចែករំលែក៖

ក្រុមខ្លាំងមកពីប្រេស៊ីល Palmeiras បានឈ្នះពានរង្វាន់ Copa Libertadores សម្រាប់ឆ្នាំទីជាប់ៗគ្នា នៅពេលដែលគ្រាប់បាល់បន្ថែមម៉ោងពីកីឡាករ Deyverson បានផ្តល់ឱ្យពួកគេឈ្នះ ២-១ លើក្រុម Flamengo ដែលមកពីប្រេស៊ីលដូចគ្នាក្នុងការប្រកួតផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ធ្វើឡើងនៅក្នុងប្រទេសអ៊ុយរ៉ាហ្គាយ

នេះជាលើកទីហើយដែលក្លិមានមូលដ្ឋាននៅទីក្រុង Sao Paulo ឈ្នះជើងឯកទ្វីបអាមេរិកខាងត្បូង ស្មើនឹងពានរង្វាន់ Champions League របស់អឺរ៉ុប បន្ទាប់ពីទទួលបានជ័យជម្នះក្នុងឆ្នាំ១៩៩៩ និងឆ្នាំ ២០២០

គ្រាប់បាល់ទី១របស់ Raphael Veiga បានដាក់ឱ្យ Palmeiras នាំមុខក្រោយរយៈពេលនាទី នៅពេលដែលកីឡាកររូបនេះបានស៊ុតបាល់ពីជ្រុងខាងស្តាំ ប៉ុន្តែកីឡាករ Gabriel Barbosa បានតាមស្មើឱ្យក្រុមFlamengo ដោយនៅសល់១៨នាទីទៀតចប់ការប្រកួត ទោះបីជាយ៉ាងណាក៏ដោយកីឡាករ Deyverson បានរកគ្រាប់បាល់ក្នុងម៉ោងបន្ថែមដោយស៊ុតផុតដៃអ្នកចាំទី Diego Alves នៅនាទីទី៩៥

លទ្ធផលនេះគឺជាជ័យជំនះសម្រាប់គ្រូបង្វឹកជនជាតិព័រទុយហ្គាល់លោកAbel Ferreira របស់ក្រុម Palmeiras ដែលបានក្លាយជាជនជាតិអឺរ៉ុបដំបូងគេដែលឈ្នះពាន Libertadores ពីរដង។ ជ័យជម្នះនេះក៏ជាលើកទីមួយដែរ ដែលក្រុមការពារជើងឯក Libertadores ដោយជោគជ័យចាប់តាំងពីក្រុម Boca Juniors ធ្វើបានកាលពីឆ្នាំ២០០១

ក្រោយចប់ការប្រកួតកីឡាករ Deyverson បាននិយាយថា មនុស្សគ្រប់គ្នាកំពុងនិយាយថា Palmeiras បានស្លាប់នៅក្នុងការប្រកួតនេះ ប៉ុន្តែយើងជាក្រុមគ្រួសារមួយ។ អ្នក​ដែល​សរសេរ​យើង​ចេញ​មុន​ការ​ប្រកួត ពួកគេ​ត្រូវ​គោរព​យើង​បន្តិច​ទៀត យើង​សម​នឹង​ទទួល​បាន​ការ​អបអរសាទរ

ម្ចាស់ជើងឯកពានរង្វាន់ Libertadores ក្នុងឆ្នាំ២០១៩ Flamengo មិនចាញ់ក្នុងការប្រកួតឆ្នាំនេះទេ បន្ទាប់ពីឈ្នះដង និងស្មើក្នុងចំណោម១២ប្រកួតរបស់ពួកគេ ប៉ុន្តែពួកគេបានចាញ់ក្រុមPalmeiras ក្នុងការប្រកួតផ្តាច់ព្រ័ត្រឆ្នាំនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters)


ចែករំលែក៖