ភ្នំពេញ ៖ អង្គភាពនាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា, ទោះបានចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់ដូសឬបានចាក់ដូសជំរុញក៏ដោយ បុគ្គលគ្រប់រូបត្រូវបន្តអនុវត្តន៍ ៣កុំ ៣ការពារ យេីងត្រូវរៀនរស់តាមគន្លងថ្មី។ រក្សាការប្រុងប្រយ័ត្នជានិច្ច ទោះជាអ្នកបាន ចាក់វ៉ាក់សាំងកូវីដ-១៩ រួចហើយក៏ដោយ ដោយត្រូវ៖
-ពាក់ម៉ាស់
– រក្សាគម្លាតពីគ្នា
-លាងសម្អាតដៃជានិច្ចជាមួយទឹក និង សាប៊ូ ឬអាល់កុលជែល
-រក្សាគម្លាតសុវត្ថិភាព បើទោះជាអ្នកបានចាក់វ៉ាក់សាំងកូ វីដ-១៩រួចហើយក៏ដោយ
-រក្សាសុវត្ថិភាព ដើម្បីទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩
-ពាក់ម៉ាស់ ទោះជាអ្នកបានចាក់វ៉ាក់សាំង កូវីដ-១៩រួចហើយក៏ដោយ
-ចៀសវាងកន្លែងដែល មានមនុស្សច្រើន ទោះជាអ្នកបានចាក់វ៉ាក់សាំង កូវីដ-១៩រួចហើយក៏ដោយ
-លាងសម្អាតដៃជាមួយ នឹងសាប៊ូជានិច្ច ទោះជាអ្នកបានចាក់វ៉ាក់សាំង កូវីដ-១៩រួចហើយក៏ដោយ
-ខ្ទប់មាត់ ពេលក្អក និងកណ្ដាស់ ទោះជាអ្នកបានចាក់វ៉ាក់សាំង កូវីដ-១៩រួចហើយក៏ដោយ។
-អ្នកអាចឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីអ្នកចាក់វ៉ាក់ សាំង កូវីដ-១៩ រួច ប៉ុន្តែកម្រ បើទោះជាឆ្លង ក៏មានរោគសញ្ញាស្រាលដែរ ពីព្រោះករណីឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ-១៩រួច ជាទូទៅកើតមានមុនពេលមនុស្សម្នាក់មានភាពស៊ាំគ្រប់គ្រាន់។ បើទោះបានចាក់វាក់សាំងកូវីដ-១៩ដែលមានប្រសិទ្ធភាពខ្ពស់ហើយក៏ដោយ ក៏នៅតែមានមនុស្សមួយចំនួនតូចឆ្លងជំងឺ។ នេះមានន័យថាវ៉ាក់សាំង មិនអាច ការពារមនុស្សបាន ១០០% នោះទេ។
សូមទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានឆាប់តាមដែលអាចធ្វើបាន នៅពេលដល់វេនអ្នក៕
ដោយ ៖ សិលា