ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច ហេង សំរិន អបអរសាទរខួបបីឆ្នាំដែលល្ខោនខោលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

ចែករំលែក៖

ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានបង្ហាញនូវការចូលរួមអបអរសាទរដែលល្ខោនខោលត្រូវបានដាក់បញ្ចូលបេតិកភ័ណ្ឌអរូបិយនៃអង្គការយូណេស្កូ។ ថ្ងៃនេះគឺជាខួប ៣ ឆ្នាំនៃការដាក់បញ្ចូលនេះ។ សម្ដេចប្រធានរដ្ឋសភាបានសរសេរថា÷ អង្គការយូណេស្កូ UNESCO កាលពីថ្ងៃ២៨ វិច្ឆិកា ២០១៨ បានដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិពិភពលោក នាទីក្រុងព័រល្វី (Port Luis) ប្រទេសម៉ូរីស (Mauritius) ។

ការដាក់បញ្ចូលវប្បធម៌ សិល្បៈ ស្មាដៃប្រវត្តិសាស្រ្តនានារបស់កម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូបន្តបន្ទាប់មកនេះ គឺជាថែរក្សានិងអភិរក្សរាល់ស្មាដៃវប្បធម៌របស់ខ្មែរនិងជាការផ្សព្វផ្សាយអ្វីដែលកម្ពុជាយើងមានទៅកាន់ពិភពលោកកាន់តែទូលំទូលាយឡើង។

បុព្វបុរសខ្មែរបានសន្សល់នូវស្មារដៃសិល្ប វប្បធម៌ ប្រាង្គប្រាសាទរាប់មិនអស់ទំាងរូបីនិងអរូបី ដូច្នេះសូមបងប្អូនកូនក្មួយ ចូលរួមថែររក្សារាល់កេរដំណែលដ៍វិសេសវិសាលជាតិយើងដែលគ្មានអ្វីប្រៀបបានទំាងនោះ ឲ្យស្ថិតស្ថេរគង់វង្ស ជាការរក្សាអត្តសញ្ញណជាតិ ដួងព្រលឹងខ្មែរ និងជាការទាក់ទាញអ្នកទេសចរបរទេសឲ្យមកទសន្សនាប្រទេសយើងកាន់តែច្រើនឡើងផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖