ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងព្រហ្មទណ្ឌខណ្ឌចំការមនសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ រក្សាទុកសារធាតុញៀន២ កូនកញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ២៨ខែវិច្ឆិកា ឆ្នាំ២០២១  នៅវេលាម៉ោង ៩ និង ៣០ នាទីព្រឹក កម្លាំងព្រហ្មទណ្ឌខណ្ឌចំការមនសហការនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ រក្សាទុកសារធាតុញៀន២ កូនកញ្ចប់ នៅចំណុច ខាងមុខផ្ទះលេខ ៣៥ ផ្លូវ ៥០៨ ភូមិ ៥ក្រុម ៣១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 -ជនសង្ស័យឈ្មោះ ពៅ រិទ្ធ ហៅ ម៉ាប់ ភេទ ប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅសំណង់មិនរៀបរយ ភូមិ៥ ក្រុម ៣១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរ ធ្វើសំណង់ ។

លោកវរសេនីយ៍ទោ  ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌចំការមន ជាលទ្ធផលកំលាំងជំនាញខណ្ឌ  បានត្រួតពិនិត្យជនសង្ស័យម្នាក់អង្គុយនៅខាងមុខផ្ទះលេខ ៣៥ ផ្លូវ ៥០៨ ភូមិ ៥ក្រុម ៣១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន(លីឡា) បានរកឃើញថ្នាំញៀនចំនួន ២ កូនថង់តូចនៅក្នុងប្រហោងឥដ្ឋដែលជនសង្ស័យអង្គុយលើ។

ក្រោយកើតហេតុជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ  បានធ្វើការនាំខ្លួនទៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមច្បាប់  ៕

ដោយ៖ ជីណា


ចែករំលែក៖