ព័ត៌មានទាន់ហេតុការណ៍៖

ចូលម៉ាស្សាចេញមកវិញលួចកាបូបនារីបុគ្គលិកត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានចូលទៅកន្លែងម៉ាស្សាមួយកន្លែងស្ថិតនៅភូមិក្បាលដំរី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍​សែនជ័យ​  ដេីម្បីឱ្យនារីម៉ាស្សាឱ្យខណៈរួចរាល់ហេីយចេញមកវិញក៏ធ្វេីសកម្មភាពលួចយកកាបូបស្ពាយពីនារីម៉ាស្សាហេីយព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវជនរងគ្រោះឃេីញទាន់ស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់កម្លាំងសមត្ថកិច្ចកំពុងល្បាតក៏ឃាត់ខ្លួនបានភ្លាមៗ​ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក​ ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ ចំណុចស្ពានអាកាសចោមចៅ​ ភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍​សែនជ័យ​។ 

ជនសង្ស័យឈ្មោះ សុង​ តិច​ ភេទប្រុសអាយុ៤០ឆ្នាំ​ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ 

ជនរងគ្រោះឈ្មោះ កយ​ វិវត្ត​ ​ (ភេទទី៣)មុខរបរម៉ាស្សាកោសជប់​ស្នាក់នៅទីតាំងកន្លែងកេីតហេតុ។ 

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានអង្គុយនៅលេីគ្រែដេីម្បីរង់ចាំម៉ូយ​ បន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់​ ពណ៌ខ្មៅ​  ពាក់ស្លាកលេខភ្នំពេញ1GQ. 2181 មកដេីម្បីឱ្យរូបគាត់ម៉ាស្សាកោសជប់ឱ្យ។ 

ជនរងគ្រោះបន្តថា​ ក្រោយពីកោសជប់រួចជនសង្ស័យក៏បានឱ្យរូបគាត់ចូលបន្ទប់ទឹកដេីម្បីប្តូរសម្លៀកបំពាក់​ដោយទុកកាបូបលុយមានទាំងទូរស័ព្ទនៅលេីគ្រែ ពេលរូបគាត់ចូលទៅបាត់ជនសង្ស័យឃេីញឱកាសល្អក៏យកកាបូបឡេីងជិះម៉ូតូចេញទៅតែរូបគាត់ឃេីញទាន់ក៏ស្រែកថាចោរៗ​ ស្របពេលកម្លាំងសមត្ថកិច្ចកំពុងល្បាតតាមផ្លូវក៏ដេញឃាត់ខ្លួនបានភ្លាមៗតែម្តង។ 

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវិធី៕

ដោយ៖សុខា សែនជ័យ


ចែករំលែក៖