ព័ត៌មានទាន់ហេតុការណ៍៖

លោក គិត ទ្រី អភិបាលរងខេត្តបើកវិញ្ញាសារប្រលងការប្រឡងជ្រេីសរេីសមន្ត្រីរាជការសុីវិលក្របខ័ណ្ឌក្រសួងមហាផ្ទៃនៅសាសាសម្តេចឪសម្តេចម៉ែ

ចែករំលែក៖

ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរីរៀបចំការប្រឡងជ្រេីសរេីសមន្ត្រីរាជការសុីវិល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ ។

នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២១ នៅមណ្ឌលប្រឡងក្នុងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ មានរៀបចំការប្រឡងជ្រេីសរេីសមន្ត្រីរាជការសុីវីលក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឡេីងវិញបន្ទាប់ពីផ្អាកជ្រេីសរេីសមន្រ្តីរដ្ឋមួយរយ:កន្លងមកនេះ ដោយសារបញ្ហាវីរុសកូវីដ-១៩បានរីករាលដាលទូទាំងប្រទេស។

ការប្រឡងនេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោក គិត ទ្រីអភិបាលរងខេត្តតំណាងលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត រតនគិរីបានអញ្ជើញអធិបតីក្នុងការបើកវិញ្ញាសារប្រឡង។

លោកអភិបាលរងខេត្តបានស្នើដល់បេក្ខជនប្រឡងត្រូវប្រើសមត្ថភាពផ្ទាល់ខ្លួនយ៉ាងពិតប្រាកដក្នុងការទប់ស្កាត់អំពើពុករលួយផ្សេងៗដែលនាំឱ្យខាតប្រយោជន៍ខ្លួននាពេលខាងមុខ។

លោកអភិបាលរងខេត្តបានជម្រាបជូនដល់បេក្ខជននិងបេក្ខនារីថាដើម្បីធានាបាននូវសុវត្ថិភាពនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងដំណើរការប្រឡងគណៈកម្មាធិការរៀបចំការប្រលងបានតម្រូវបេក្ខជននិងបេក្ខនារីត្រូវពាក់កាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នាបើបេក្ខជនណាដែលមិនមានកាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺមិនអនុញ្ញាតឱ្យចូលក្នុងមណ្ឌលប្រឡងឬបន្ទប់ប្រឡងឡើយ។

លោកក៏បានណែនាំដល់មន្ត្រីដែលមានតួនាទីភារកិច្ចធ្វើជាគណៈកម្មការអនុគណៈកម្មការក្នុងការប្រឡងត្រូវយកចិត្តទុកដាក់អនុវត្តតាមតួនាទីភារកិច្ចតាមដំណាក់កាលនិមួយៗ ប្រសិនបើមានកិច្ចការលើសពីដែនសមត្ថកិច្ចទទួលខុសត្រូវត្រូវស្នើសុំទៅប្រធានគណៈកម្មការដើម្បីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលាតាមគោលការណ៍និងលក្ខន្តិកៈនៃការប្រឡង។

គណៈកម្មការរៀបចំការប្រឡងបានលើកឡើងនៅក្នុងមណ្ឌលប្រឡងព្រឹកថ្ងៃទី២៨នេះ ថា កាប្រឡងមានរយ:ពេលតែជិត២ម៉ោងប៉ុណ្ណោះ។

ចំណែកមុខវិជ្ជាដែលត្រូវប្រឡងគឺមានចំនួន២ មុខវិជ្ជាជំនាញឯកទេសនិងភាសាអង់គ្លេស ដោយមានបេក្ខជនបេក្ខនារីចំនួន៩១នាក់ចូលរួមប្រឡងផងដែរ៕

ដោយ ៖ ជីវ័ន្ដ


ចែករំលែក៖