ភ្នំពេញ៖ បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតប្រធានគណបក្សហ្វុិនសិនបុិច គឺទ្រង់បានសោយទិវង្គតក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសបារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។
សូមបញ្ជាក់ថា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហោះលើ Facebook ផ្លូវការរបស់លោកនៅមុននេះបន្តិចថា «ទើបទទួលដំណឹងពីឯកឧត្តម អ៊ុម ដារាវុឌ្ឍ ថា សម្តេចក្រុមព្រះបានចូលទិវង្គតកាលពីព្រឹកនេះ វេលាម៉ោង៩៖៤០នាទី (ត្រូវនឹងម៉ោង៣៖៤០នាទីម៉ោងនៅភ្នំពេញ) នៅក្នុងប្រទេសបារាំង»។
ព្រះអង្គមានព្រះរោគ ធ្ងន់ធ្ងរ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ តាមបណ្តោយផ្លូវជាតិលេខ៤ ប៉ុន្មានឆ្នាំកន្លងទៅ ៕
ដោយ ៖ សុខ ខេមរា